CamNews

តារា 

Ga In រៀបចំ MV សិចស៊ី សម្រាប់តែមនុស្សអាយុ ២៦ ឆ្នាំឡើងលើ

បទចម្រៀង Abracadabra របស់ Brown Eyed Girls នរណាក៏ល្បីដែរថាជាបទចម្រៀង សិចស៊ីដែល
ទទួលបាននូវប្រជាប្រិយភាពជាខ្លាំងកាលពីប៉ុន្មានឆ្នាំមុន។ ហើយលោកអ្នកក៏នៅចាំ Ga In ដែរមើល
ទៅដែលជាសមាជិក Brown Eyed Girls ម្នាក់ផងដែរនោះ នាងជាតារាម្នាក់ដែលមានទេព្យកោសល្យ
ក្នុងការរាំបែប សិចស៊ី គឺស្រើបស្រាលមែនទែន។

Ga In បានបែកមកជាតារាចម្រៀងទោលក្រោយពេលដែលក្រុម Brown Eyed Girls បានរំសាយក្នុង
នោះនាងបាន​ចេញបទចម្រៀងប៉ុន្មានបទផងដែរក្នុងអំឡុងពេល ១ ឆ្នាំចុងក្រោយនេះដែលនាងនៅ
តែមានសម្លេងពិរោះគួបផ្សំជាមួយក្បាច់រាំ សិចស៊ី របស់នាងបានធ្វើអោយនាងរស់នៅក្នុងបរិបទមួយ
ដែលអាចនិយាយបានថានៅតែជាតារាល្បី។

កាលពីពេលថ្មីៗនេះនាងបានផ្ដល់បទសម្ភាសន៍ដល់ទស្សនាវត្តីមួយដែលនាងបាននិយាយពីរឿង
បទចម្រៀង Abracadabra របស់ Brown Eyed Girls នាងបានប្រាប់ថាដើមឡើយឈុតឆាករាំបែប
សិចស៊ី ក្នុងបទចម្រៀងចាស់មួយបទនោះគឺត្រូវបានគេដាក់ជាបរិបទ Rated R+ ដែលតម្រូវអោយ
MV មើលបានតែមនុស្សអាយុ ១៩ ឆ្នាំឡើងទៅ តែនាងកំពុងតែមានគំរោងក្នុងការថតបទចម្រៀងថ្មី
ដែលមានចំណងជើងថា Unfair និងបទ Bloom ដែលជាបទចម្រៀងដែលច្រៀងដោយនាងផ្ទាល់។

ឈុតឆាកក្នុងបទចម្រៀង Unfair

ហើយបទចម្រៀងថ្មីទាំង ២ បទនេះនឹងត្រូវបានគេរឹតបណ្ដឹងមែនទែនព្រោះនាងនឹងថតបទចម្រៀង
នេះជាលក្ខណៈ Rated "Double" R+ ដែល MV គឺសម្រាប់អ្នកដែលមានអាយុ ២៦ ឆ្នាំឡើងទៅ។

និយាយទៅមកដល់ពេលនេះ Ga In សម្លេងក៏ពិរោះចំណែកឯសិចស៊ី នៅតែសិចស៊ី នាងត្រូវបាន
គេដាក់ឈ្មោះជារាជនីសិចស៊ីទៅហើយ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: Brown eyed girls kpop ga in