ភ្នំពេញ ៖ ថៅកែស្រី សណ្ឋាគារ អូខេ ប្រ៊ូទិក ត្រូវបានបុគ្គលិក ប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ទឹក បង្កឲមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះលេខ១៧៤ ផ្លូវ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ឈ្មោះ ម៉ៅ គន្ធា អាយុ៤៥ ឆ្នាំ មុខរបរម្ចាស់សណ្ឋាគារអូខេ ប្រ៊ូទីក ស្នាក់នៅផ្ទះលេខ១៨ ក្រុម៩ ភូមិស្ទឹងថ្មី ឃុំស្វាយបង្គំ ក្រុងសៀមរាម ខេត្តសៀមរាម បច្ចុប្បន្នស្នាក់នៅ សណ្ឋាគារអូខេប្រ៊ូទិកខាងលើ ។
ករណីទី២ ជនបរទេសម្នាក់ ត្រូវបុគ្គលិកផ្ទះសំណាក់ ប្រទះឃើញដេក ស្លាប់ដេកលើគ្រែ មិនទាន់ដឹងមូលហេតុ ក្នុងបន្ទប់A3 0 ជាន់ទី1 ផ្លូវ១៧២សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនបរទេសខាងលើមានឈ្មោះJUHA TAPI O ភេទប្រុស ជនជាតិ FINLAND អាយុ 49 ឆ្នាំ មុខរបរជំនួយការិយាល័យ ស្នាក់នៅផ្ទះលេខ73 ផ្លូវលេខ172សង្កាត់ជ័យ ជំនះ ខណ្ឌដូនពេញ។
បច្ចុប្បន្ននគរបាល បច្ចេកទេសវិទ្យាសាស្ត្រកំពុង ធ្វើកោសល្យវិច័យ លើសពជនរងគ្រោះ ទាំងពីរនាក់ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល