CamNews

តារា 

សាសា អាច​ប្រឈមមុខ​នឹងដីការ ចាប់ខ្លួន​របស់​តុលាការ ប្រសិន​បើមិន​ចូលខ្លួន​បំភ្លឺ

ភ្នំពេញ៖ អតីតពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៉ិន ដែលសម្បូររឿងអាស្រូវ កញ្ញា
សាសា ដែលមានឈ្មោះពិតថា ឯក សុជាតា ត្រូវបានតុលាការចេញដីកាកោះ ហៅជាលើក
ចុងក្រោយ ដើម្បីឲ្យនាងចូលខ្លួនទៅបំភ្លឺរឿង ចេញសែកគ្មានសាច់ប្រាក់ ហើយប្រសិនបើនាង
នៅតែ មិនចូលខ្លួនទៅបំភ្លឺទេនោះ នាងអាចប្រឈមនិងការចេញដីការ ចាប់ខ្លួនពីតុលាការ ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល កញ្ញា សាសា បានបាត់វត្តមានពីវិស័យសិល្បៈ ហើយ
ក៏ផ្ទុះរឿងអាស្រូវបន្តបន្ទាប់ ដោយមានបុរសពីរនាក់បាន ចេញមុខដាក់ពាក្យបណ្តឹងប្តឹងនាងថា
ចេញមូលប្បទានប័ត្រ (សែក) ដោយគ្មានទឹកប្រាក់ប្រមាណ ៧០០០ដុល្លារអាមេរិក ដោយតាម
ការកោះហៅ របស់តុលាការនោះ គឺតម្រូវឲ្យនាងចូលខ្លួនទៅបំភ្លឺនៅ តុលាការជាលើកចុងក្រោយ
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ។

បើតាមពីមន្ត្រីនៅសាសាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថាការចេញដីការកោះ ហៅចូលបំភ្លឺ
លើកចុងក្រោយនេះ បើសិនជាអតីតតារាសម្តែងរូបនេះ នៅតែមិនចូលខ្លួនទៅបំភ្លឺតាមការកោះ
ហៅនេះទេនាងអាចប្រឈមនឹង ការចាប់ខ្លួនផងដែរ ។

Looking TODAY បានព្យាយាមទាក់ទងទៅ កញ្ញា សាសា ដែលនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣នេះ
តែលេខទូរស័ព្ទដែលនាងធ្លាប់ប្រើ មិនអាចទាក់ទងបានទេ ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល 

 


Tags: sasa mc entertainment khmer star MC TV CTN សាសា ពិធីការនី