CamNews

ព័ត៌មានជាតិ 

មានទំនាស់ ក្នុងគ្រួសារ បើករថយន្ដ ជ្រុលចូល ផ្ទះប្រជាពលរដ្ឋ បុកយុវជនម្នាក់ បាក់់ជើង

ភ្នំពេញ ៖ ជនជាតិ បរទេសម្នាក់ បាន ទាស់គ្នា ជាមួយប្រពន្ធ ហើយបើករថយន្ដ ជ្រុលចូលផ្ទះ ប្រជាពលរដ្ឋ បណ្ដាលបុកយុវជនម្នាក់ រងរបួសបាក់ជើង ហើយត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៣ នៅផ្ទះលេខ២៩៥ ផ្លូវលេខ៩៩ ក្រុម១៦ សង្កត់ទួលសង្កែ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ។

ជនជាតិបរទេសដែលបើករថយន្ដចូលផ្ទះប្រជាពលរដ្ឋ ហើយបុកយុវជនម្នាក់ បណ្ដាលឱ្យបាក់ជើង មានឈ្មោះ MULLER PETER UWE អាយុ៤៩ឆ្នាំ ជាជនជាតិអាល្លឺ ម៉ង់ មានមុខរបរជាម្ចាស់ ភោជនីយ ដ្ឋានមួយ នៅម្ដុំមាត់ទន្លេ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវ លេខ១១៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូន ពេញ ជិះរថយន្ដម៉ាកមែរសឺដេស ពណ៌ទឹក ប្រាក់ ស្លាកលេខ ភ្នំពេញ ២ភ-០០៧១ ។ ចំណែកយុវជនដែលរងរបួសឈ្មោះជា សុភារី អាយុ២២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ ស្នាក់ នៅផ្ទះ កើត ហេតុខាងលើ ។

បើតាមសេចក្ដីរាយការណ៍ព័ត៌មាន បាន ឱ្យដឹងថា មុនពេលកើតហេតុគេ បានឃើញ បុរសជនជាតិ អាល្លឺម៉ង់រូបនេះ ជិះរថយន្ដ ម៉ាកមែរសឺដេស ធ្វើដំណើរលើបណ្ដោយផ្លូវ លេខ៩៩ ដោយមាន ប្រពន្ធជាជនជាតិខ្មែររួមដំណើរផង។ ខណៈធ្វើដំណើរគេមិនដឹងថា បុរសជនជាតិអាល្លឺម៉ង និងស្ដ្រី ជនជាតិខ្មែរនេះមានទំនាស់អ្វីនោះទេបានប្រកែក និងធ្វើកាយវិការដាក់គ្នាទៅវិញទៅមកក្នុង រថយន្ដ នោះ ។ លុះមកដល់កន្លែងកើតហេតុ ក៏បានជ្រុលចង្កូតចូលទៅផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅ ផ្លូវ លេខ៩៩ បណ្ដាលឱ្យយុវជន ម្នាក់កំពុងលេងជាកូនម្ចាស់ផ្ទះរងរបួសបាក់ ជើង ។

ក្រោយកើតហេតុ រថយន្ដបង្ក ត្រូវបាន នគរបាលប៉ុស្ដិ៍ទួលសង្កែ អូសយកទៅរក្សា ទុក ដើម្បីរង់ចាំ ធ្វើការដោះស្រាយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News