CamNews

តារា 

ឆាយ ស្រីពេជ្រ បង្អួត​ភាព​សិចស៊ី បង្កើន​ប្រជាប្រិយភាព

ភ្នំពេញៈ តារារូបស្រស់និយមតុបតែងខ្លួន បែបនារីស្រគត់ស្រគំ កញ្ញា ឆាយ ស្រីពេជ្រ ធ្លាប់
តែបង្ហាញវត្តមាន ក្នុងសិល្បៈ ដោយសំលៀកបំពាក់ បែបសុភាពរាបសារ ស្រាប់តែមួយរយៈ
ពេលក្រោយ ដែលនាង វិលមកកាន់អាជីពសិល្បៈជាថ្មីនេះ នាងហាក់ដូចជា មានភាពខុស
ប្លែក ផ្លាស់ប្តូរស្ទីល ក្នុងការតុបតែងខ្លួន ពីសុភាពនារី មកជាតារាស្រីសិចស៊ី ស្លៀកពាក់បញ្ចេញ
លើក្រោម សម្ញែងដើមទ្រូងទ្រលុកទ្រលន់ គួរឲ្យក្នក់ក្នាញ់ ទាក់ទាញក្រសែភ្នែក បុរសជាច្រើន ។

មួយរយៈពេលចុងក្រោយ បន្ទាប់ពីនាងចាប់ផ្តើមមាន ប្រជាប្រិយភាព ដោយទទួលបាន ការ
ថតរឿងថ្មីឲ្យផលិតកម្ម មហាហង្សក្នុងរឿង “ម៉ីនុយធ្នាក់អន្ទាក់ស្នេហ៍” រូបនេះ បានផ្លាស់ប្តូរការ
តុបតែងខ្លួន ពីសុភាពមក ជាការស្លៀកពាក់ បែបខើចលើខើចក្រោម សិចស៊ីពាក់អាវ បញ្ចេញ
សាច់ក្បាលពោះ សរម៉ដ្ឋរលោង ជាមួយការស្លៀកខោរឹបខ្លី គួរឲ្យទាក់ទាញ ។

បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានសិល្បការិនីជាច្រើននាក់ កំពុងតែមានឈ្មោះ បោះសំឡេង
ល្បីរន្ទឺ ដោយសារតែការសិចស៊ី ជ្រុលហួសហេតុ រហូតឆក់បានតំណែង ជាតារាសិចស៊ី ប្រចាំឆ្នាំ
ជាច្រើនដួង ។ ថ្មីៗនេះទើបតែលេចចេញវត្តមាន តារាស្រីវ័យក្មេងមួយដួងទៀត បានបង្ហាញពី
ភាពសិចស៊ី បញ្ចេញសម្រស់ ដើមទ្រូងមូលក្បំ ជាមួយអាវកវៀល មើលទៅទាក់ទាញការ ចាប់
អារម្មណ៍ ពីក្រសែភ្នែកពីបុរសជាច្រើន ។

ដោយតារាស្រីជាច្រើន គិតថាការស្លៀកពាក់ ជិតលើជិតក្រោម វាមិនសូវមានការចាប់អារម្មណ៍
និង ធ្វើឲ្យសន្ទុះកេរ្តិ៍ឈ្មោះរបស់នាង មានភាពលេចធ្លោរខ្លាំង ស្មើនឹងការបញ្ចេញ ភាពសិចស៊ី
នោះទេ ។ ពេលនេះតារាសម្តែងស្រីស្រស់ ឆាយ ស្រីពេជ្រ ក៏ កំពុងតែព្យាយាមទាក់ទាញ ប្រជា
ប្រិយភាព ការចាប់អារម្មណ៍ ពីទស្សនិកជន តាមរបែបនេះ ដូចតារាស្រីដទៃ ដោយនាងបាន
បង្ហោះរូបថត បញ្ចេញចង្អូរដើមទ្រូង និងការស្លៀកពាក់ បែបរឹតខ្លីៗជាច្រើន នៅលើ Facebook
ថែមទៀតផង ៕

 


ដោយ ៖ lookingtoday
ផ្តល់សិទ្ធដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment chhay sreypich