CamNews

តារា 

ធ្លាយរូបថតជាច្រើនសន្លឹកក្នុងផ្ទះល្វែង ដែល Jonghyun សម្លាប់ខ្លួន

កូរ៉េ ៖ យោងតាមវេបសាយ Dispatch និងគេហទំព័រជាច្រើនទៀត បានធ្វើការទម្លាយរូបថតនៅក្នុងផ្ទះល្វែង ដែលសមាជិកក្រុម SHINee គឺលោក Jonghyun បានសម្លាប់ខ្លួន ។ 

រូបថតជាច្រើនត្រូវបានធ្វើការចែកចាយស្ទើរតែជុំវិញពិភពលោក ក្រោយពីបានបង្ហោះនៅលើអុិនធឺណិត ត្រឹមតែមួយរំភេពប៉ុណ្ណោះ ។ 

ផ្ទះល្វែងត្រូវបានគេដឹងថា លោក Jongyun ​បានជួលនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ១២ និង ៣០ នាទី ហើយក្រោយមកតារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះ ក៏បានផ្ញើរសារទៅកាន់ប្រាប់បងស្រីថា ខ្លួននឹងធ្វើឃាតខ្លួនឯង នៅម៉ោង ៤ និង ៣០ នាទីល្ងាច ហើយនៅទីបំផុតគេក៏បានរកឃើញថា សមាជិកក្រុម SHINee រូបបានស្លាប់នៅម៉ោង ៦ និង ៣០ នាទីតែម្តង ។ 

ជាងនេះទៅទៀត ទ្វាររបស់ផ្ទះល្វែងដែល Jongyun បានជួលនោះ ត្រូវបានគេដឹងថា មានការខូចខាតច្រើន ដោយសារតែប៉ូលីសព្យាយាម ទំលុះទ្វារចូលទៅក្នុង ដើម្បីសង្រ្គោះតារាចម្រៀងរូបនេះ ប៉ុន្តែនៅតែមិនទាន់ពេលវេលាដដែល ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: SHINee Jonghyun Seoul South Korea