CamNews

តារា 

Mark prin ចង់បានរបស់មួយក្នុងថ្ងៃកំណើត ប៉ុន្តែ Kimmy Kimberly បដិសេធមិនព្រមទិញឲ្យ

ថៃ ៖ មិនយូរទៀតទេ នៅថ្ងៃទី ១៩ ខែមិនា ខាងមុខនេះគឺជាថ្ងៃកំណើតរបស់ លោក Mark prin ដែលជាមិត្តប្រុសរបស់តារាសម្តែងស្រីនាង Kimmy Kimberly ហើយអ្នកទាំងពីរតែងតែ​ប្រារព្ធពិធីខួបកំណើតជាមួយគ្នារៀងរាល់ឆ្នាំ ដោយសារតែមូលហេតុនេះហើយ ទើបអ្នកកាសែតសួរនាំខ្លះៗទាក់ទងជាមួយនិងគម្រោងក្នុងពិសេសដែលនឹងកើតឡើងនាពេលឆាប់ៗនេះ ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា Mark prin ចង់ទិញឡានថ្មី ហើយក៏ជារឿងធំមួយដែលមិនអាចលេងសើចបាន ។ ងាកមកការឆ្លើយតបរបស់ នាង Kimmy Kimberly បានធ្វើការបដិសេធមិនអាចទិញឲ្យមិត្តប្រុសបានទេ ព្រោះឡានមួយគ្រឿងៗវាមានតម្លៃថ្លៃខ្លាំងណាស់ ។ 

នាង Kimmy Kimberly ថា ក្នុងថ្ងៃកំណើតប្រសិនបើនាងត្រលប់មកពីប្រទេសក្រៅវិញ ពួកគេទាំងពីរអាចនឹងទទួលទានអាហារពេលល្ងាចជាមួយគ្នា ប៉ុន្តែប្រសិនបើមមាញឹកដោយកត្តាណាមួយ ពួកគេអាចជួបគ្នានៅពេលក្រោយ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Kimmy Kimberly Mark prin