CamNews

តារា 

ក្រុមអ្នកគាំទ្រ ព្រួយបារម្ភក្រោយឃើញ តារារបស់ខ្លួនបង្ហោះរូបគួរឲ្យញញឹត ៣ សន្លឹកនៅលើ Instagram

ព័ត៌មានកំសាន្ត​ ៖ Sehun ដែលជាសមាជិកក្រុម EXO កាលពីពេលថ្មីៗនេះ បានបង្ហោះរូបភាពគួរឲ្យញញឹត ចំនួន៣ សន្លឹក ដែលបានកាត់ដៃរបស់គាត់ និងមុខរបស់គាត់ប្រឡាក់សុទ្ធតែឈាម ហើយក៍បានបង្ហោះនៅលើគណនី Instagram របស់គាត់ថែមទៀតផង ។

តារាចម្រៀងនៅផលិតកម្ម SM Entertainment បានបង្ហោះរូបថត បង្ហាញពី ស្ថានភាពនៃការលំបាក ដោយសាររបួសរបស់គាត់ ដែល បណ្តាលឲ្យក្រុមអ្នកគាំទ្រ មានការព្រួយបារម្ភអំពី ស្ថានភាពរបស់គាត់ ។

ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្របានដឹងថា នៅពេលដែលសមាជិកក្រុម EXO ត្រលប់មកវិញនឹង មានមនុស្សជាច្រើនចោតសួរគាត់អំពីបញ្ហា ដែលបានកើតឡើងនៅលើមុខនិង ដៃរបស់គាត់ ពីព្រោះតែពេលនេះគ្មានអ្នកណាអាចដឹងនៅឡើយទេថា តើមានរឿងអ្វីឲ្យពិតប្រាកដនោះទេ ។ 

ជាមួយនឹង ស្ថានភាពនៃ ដៃនិង មុខរបស់គាត់នឹង ត្រូវធ្វើការតុបតែងមុខរបស់គាត់ បន្ថែមដើម្បីលុបបំបាត់នូវស្នាម ​និងដែលបានកើតឡើង ដើម្បីកុំឲ្យក្រុមអ្នកគាំទ្រ មានការព្រួយបារម្ភចំពោះស្ថានភាពរបស់គាត់ ៕ 






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: EXO Sehun Seoul South korea kpop