CamNews

តារា 

Cristiano Ronaldoនិងវិលត្រលប់ទៅកាន់ Manchester Unitedដែរឬទេ?

កីឡាករបាល់ទាត់ដ៏ល្បីល្បាញសញ្ជាតិប័រទុយហ្គាល់របស់ពិភពបាល់ទាត់ Cristiano Ronaldoដែលបច្ចុប្បន្នកំពុងលេងអោយក្លឹបបាល់ទាត់ដ៏ធំមួយរបស់ អេស្បាញ Real
Madrid បានប្រាប់សារពត៌មានអន្តរជាតិមួយថា �គាត់គ្មានបំណងនិងវិលត្រលប់ទៅ
កាន់ ក្របខណ្ឌ Premier League របស់អង់គ្លេសវិញទេ�។

កីឡាករវ័យ ២៦ឆ្នាំរូបនេះបានជួយអោយក្លឹបManchester United ឈ្នះក្នុងការប្រកួត
Premier League, FA Cup, Champions League ចំនួន ៣ដងក្នុងរយៈពេល ៦ឆ្នាំដែល
គាត់ស្ថិតក្នុងក្រុមនេះមុនពេលដែលលោកផ្លាស់ទៅលេងអោយក្រុម Real Madrid ក្នុង
ឆ្នាំ ២០០៩ ក្នុងតំលៃខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ៨០លានផោន។
គាត់បាននិយាយថា �ប្រសិនបើគាត់ផ្លាស់ទៅលេងក្នុងក្របខណ្ឌអង់គ្លេស, គាត់មិន
ប្រកត់ទេថានិងវិលត្រលប់ទៅកាន់ក្លឹបចាស់ Manchester United នោះទេ�។ គាត់បាន
បន្តទៀតថា �គាត់មិនបិទទ្វារសំរាប់ Premier Leagueនោះទេ ហើយប្រហែលជានៅថ្ងៃ
អនាគតគាត់អាចនិងផ្លាស់ប្តូរ, ខ្ញុំស្គាល់ក្របខណ្ឌនេះ, កីឡាករ និងបរិយាកាស�។
�ក្លឹបដែលខ្ញុំស្រឡាញ់បំផុតនៅអង់គ្លេសគឹក្លឹប Manchester ប៉ុន្តែខ្ញុំមិនអាចនិងនិយាយ
ថាខ្ញុំនិងទៅលេងក្នុងក្លឹបនោះបានទេព្រោះថា នៅពេលនេះខ្ញុំពិតជាសប្បាយចិត្តក្នុងការ
លេងអោយក្លឹប Real Madrid�។
�ខ្ញុំបាននិយាយច្រើនដងហើយថា ប្រសិនបើក្លឹប Madrid ចង់ខ្ញុំអាចនិងចុះហត្ថលេខាលេង
អោយក្លឹប១០ឆ្នាំទៀត រហូតដល់ខ្ញុំបញ្ចប់អាជីព ប៉ុន្តែគ្មាននរណាម្នាក់ដឹងអំពីអនាគតនោះ
ទេ។ ខ្ញុំមិនអាចកុហកអ្នក និងនិយាយថា ខ្ញុំនិងនៅលេងក្នុងក្លឹប១០ឆ្នាំទៀត, រឺក៏មិនវិល
ត្រលប់ទៅMU វិញទេ។ នេះគឺទុកអោយព្រះជាម្ចាស់កំណត់អោយខ្ញុំចុះ�។


ដកស្រង់ចេញពី sky Sport
ប្រែសំរួលដោយ វឌ្ឍនា

Tags: