CamNews

តារា 

កើតមកមួយជាតិជាមនុស្សស្រីនឹងគេដែរ ប៉ុន្តែនារីរូបស្អាតមួយដួងនេះ បែរជាមិនចេះធ្វើរឿងមួយនេះទៅវិញ

ភ្នំពេញ ៖ កញ្ញា តែ សុនលូដាលីកា ដែលមិត្តៗយុវវ័យភាគច្រើនស្គាល់ថា ក្រុមរាំប្រចាំក្រុម OMG ព្រមទាំងជាតារាសម្តែងវ័យ ទើបបញ្ចប់ការប្រលងបាក់ឌុប នាពេលថ្មីៗនេះផងដែរ ហើយនាងបានបង្ហើបប្រាប់មហាជនរឿងមួយ ធ្វើឲ្យមិត្តនារីៗអស់សំណើចខ្លាំងមែនទែន ។ 

តួស្រីក្នុងបទ "ចុច Like បែកមេដៃ" បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា "កើតមកម៉ាជាតិជាស្រីនឹងគេតែអត់ចេះពាក់ក្រវិល" ។ ពាក្យសម្តីនេះពិតជាធ្វើឲ្យអ្នកនិយមលេងអុិនធឺណិតហួសចិត្តមែនទែន ហើយក៏សឹងតែមិនជឿជាក់នៅក្នុងចិត្តដែរថា នារីរូបស្អាត ឬអាចនិយាយបានថាជាមនុស្សដែល Perfect ម្នាក់ បែរជាមិនចេះពាក់ក្រវិលទៅវិញ ៕





ដោយ​ ៖ គន្ធា