CamNews

ភាពយន្ត 

សើចចុកពោះជាមួយ រឿង Keeping Up With The Josese ពីតួស្រី Wonder Woman ចាក់បញ្ចាំងគ្រប់រោងកុនហើយ

អស់រយៈពេល៥ឆ្នាំមកហើយចាប់តាំងពីខ្សែភាពយន្តចុងក្រោយរបស់ អ្នកដឹកនាំរឿង លោក Greg
Mottola គឺរឿង Paul ហើយបន្ទាប់ពីធ្វើអោយកេរ្តិ៏ឈ្មោះរបស់លោកមានភាពល្បីល្បាញឡើងមកវិញ
ជាមួយខ្សែភាពយន្តបែបកំប្លែង ដែលមានដូចរឿង Adventureland នឹង Superbad ហើយគាត់
បានត្រឡប់មកវិញនៅឆ្នាំនេះដោយមានកិច្ចខិតខំប្រឹងប្រែងជាថ្មីបំផុតរបស់លោកនៅក្នុងរឿង
Keeping Up With The Josese នេះ។ ដែលមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប
ដូចជា Gal Gadot,  Jon Hamm, Zach Galifianakis, និង Isla Fisher ដែលជាខ្សែភាពយន្ត
ចុងក្រោយបំផុតរបស់ Mottola ដែលរឿងនេះមានទាំងឈុតឆាកបាញ់ប្រហារលាយឡំនឹងឈុត
កំប្លែងមិនជិនណាយ។



គូស្នេហ៍ជាយក្រុងសាមញ្ញមួយគូប៉ះជាមួយអ្នកជិតខាងថ្មីដ៏ស្រស់សង្ហា និងទាន់សម័យជ្រុល  ពិសេសពេលពួកគេរកឃើញថា លោក និងលោកស្រី Jones ជាភ្នាក់ងារសម្ងាត់។ ពួកគេបានភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងកាយវិការដ៏អស់សំណើចរបស់អ្នកទាំងពីរដែលជាគ្រួសារសាមញ្ញមួយគូនោះ។ ចង់ដឹងថាខ្សែភាពយន្ត Keeping Up With The Josese ធ្វើអោយទស្សនិកជនសើចយ៉ាងណានោះ ហើយតើនឹងមានអ្វីកើតឡើងបន្តនៅពេលដែលពួកគេដឹងរឿងសម្ងាត់ថាគ្រួសារ Jones ជាភ្នាក់ងារសម្ងាត់កុំភ្លេចទៅទស្សនាទាំងអស់គ្នា នៅតាមរោងភាពយន្តទំនើបក្នុងក្រុងភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ ជាប្រភេទ2D។


ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។






Tags: Westec Movie Eddie The Eagle The Conjuring 2 Keeping Up with the Joneses