CamNews

តារា 

ដៃគូអានព័ត៌មាន​ពេលព្រឹក នៅទូរទស្សន៍​ហង្សមាស ជាមួយលោក មាស រិទ្ធី ជាអ្នកណា?

ភ្នំពេញ៖ បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយ មានសន្ទុះរីកចំរើនយ៉ាងខ្លាំង មានទាំងប្រព័ន្ធផ្សព្វផ្សាយរបស់
រដ្ឋ និងឯកជន ដូចជា គេហទំព័រ ទស្សនាវដ្តី កាសែត ទូរទស្សន៍ ព្រឹត្តិបត្រ និងខិតប័ណ្ណ ជាដើម។
កម្មវិធីព័ត៌មានតាមទូរទស្សន៍ពេលព្រឹក ក្លាយជាកម្មវិធីដ៏ពេញនិយម សម្រាប់ទូរទស្សន៍នានា ដែល
ទូរទស្សន៍ណា ក៏មានកម្មវិធីនេះដែរ។ តែកម្មវិធីព័ត៌មាន ពេលព្រឹកដ៏មានប្រជាប្រិយភាពបំផុត បាន
ធ្លាក់ទៅលើស្ថានីយទូរទស្សន៍ ហង្សមាស ដែលជាស្ថានីយទូរទស្សន៍ឯកជន ចុងក្រោយគេបង្អស់
នៅប្រទេសកម្ពុជា ។

កម្មវិធីនេះ បានទាក់ទាញអ្នកទស្សនាជាច្រើន ឲ្យមកទស្សនា ពិសេសតាមហាងកាហ្វេនានា និងតាម
គេហដ្ឋាន ដែលប្រកបអាជីវកម្មផ្សេងៗ។ ទស្សនិកជនជាច្រើន បានលាន់មាត់សរសើរ មិនដាច់ ពីពិធី
ករ គឺលោក មាស រិទ្ធី និងពិធីការិនី មានទេពកោសល្យ ក្នុងការអត្ថាធិប្បាយ យ៉ាងក្បោះក្បាយ ពេល
ខ្លះបង្កប់នៅភាពអស់សំណើចផងដែរ ។ ទស្សនិកជនជាច្រើន បានចង់ដឹងថា តើពិធីការិនី ឈន ស្រី
ឡា មានសំនួន វោហារស័ព្ទល្អ ក្នុងការអាន ព័ត៌មានពេលព្រឹកនេះ ជាអ្នកណា ? មកពីណា? បានជា
មិនធ្លាប់ឃើញពីមុនមក ស្រាប់តែមានមុខ នៅពេលស្ថានីយនេះ ដំណើរការតែម្ដង.. ។

ដើម្បីបកស្រាយចម្ងល់ របស់ទស្សនិកជន LookingTODAY បានសុំធ្វើបទសំភាស៍ជាមួយ អ្នកនាង
ឈន ស្រីឡា ពិធីការិនីដ៏ស្រស់សោភារូបនេះ តែគួរអោយសោកស្ដាយបំផុត ដោយសារអ្នកនាងបាន
បដិសេធន៍នៅសុំណើរនេះ ។ អ្នកនាង គ្រាន់តែនិយាយថា មិនចង់ល្បីទេ ព្រោះបានត្រឹមប៉ុណ្ណឹងនាង
មានអារម្មណ៍ថា គ្រាប់គ្រាន់ទៅហើយ ..។ ឈន ស្រីឡា សុំទោសផង មិនមែនវាយឫកទេ តែអ្នកនាង
ហាក់មានចរឹតខុសពីគេ ដែលអ្នកនាងស្កប់ស្កល់ណាស់ ជាមួយកាងារបច្ចុប្បន្ន ។

បន្ទាប់ពីទទួលការបដិសេធ មិនផ្ដល់បទសម្ភាស៍ ពីសំណាក់ ឈន ស្រីឡា អ្នកអានព័ត៌មាន កំពុងតែ
ឡើងកូដនេះ LookingTODAY ក៏គោរពរដល់ការសម្រេចចិត្ត របស់អ្នកនាង ឈន ស្រីឡា ។ តែក៏មាន
ប្រភពព័ត៌មាន នៅកៀកកិតបង្ហើបឲ្យដឹងខ្លះៗថា នាងជាស្រ្តីម្នាក់ មើលទៅមានសុភមង្គលណាស់ បើ
យោងទៅតាមរូបភាព ដែលអ្នកនាងបានបង្ហោះ នៅក្នុង ហ្វេសប៊ុក របស់ខ្លួន។

ឈន ស្រីឡា មានកូនប្រុសម្នាក់ និងត្រូវជាសាច់ញាតិ ជាមួយ អ្នកថតដ៏ល្បីល្បាញ លោក ជា ឈឹម ។
អ្នកនាង បានបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាង
មានថ្ងៃកំណើត ថ្ងៃ១០ មករា ១៩៨៦ ពោល គឺមានអាយុ ២៧ឆ្នាំហើយ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhorn sreyla entertainment khmer star mc tv ឈន ស្រីឡា