CamNews

តារា 

CN BLUE លក់សំបុត្រដាច់អស់ក្នុងរយះពេល ៥ នាទី

ក្រុមតន្រី្ត CN BLUE បានបំបែកឯកត្តកម្មរបស់ខ្លួន ក្នុងការលក់សំបុត្រដែលមានឈ្មោះ
ថា  2013  Blue  Moon  World Tour ដោយលក់ដាច់អស់ភ្លាមៗ ក្នុងមួយពព្រិចភ្នែក។
ក្រុម CN BLUE បានដាក់សំបុត្រលក់នៅហុងកុង ថ្ងៃទី ១០ មិនា ចំនួន ៧០០០ សន្លឹក
តែក្នុងរយះពេល ៥ នាទីប៉ុណ្ណោះ សំបុត្រទាំងអស់ត្រូវបានលក់ដាច់អស់គ្មានសល់ឡើយ។



ក្រុម CN BLUE នឹងចាប់ផ្តើមការប្រគំតន្រ្តីនៅ តៃវ៉ាន់ ទី ៦ មេសា បន្ទាប់មក សាំង្គាពួរ
ថ្ងៃទី ១៣ ហើយនៅ ប្រទេសថៃ ថ្ងៃទី ៤ ឧសភា ថ្ងៃទី ១១ ឧសភានៅ ហុងកុង ចុង
ក្រោយបំផុតនៅ ទីក្រុង សេអ៊ូល ចំនួនពីរថ្ងៃគឺថ្ងៃទី ២៥ នឹង ២៦ ឧសភា៕


Tags: cnblue ticket sold out kpop