CamNews

តារា 

ជា លាងឆែ រងមន្ទិលសង្ស័យ ស្រឡាញ់ភេទដូចគ្នា ក្រោយធ្លាយរូបស្និទ្ធស្នាលគ្នា

(ភ្នំពេញ)៖ តារាសម្ដែងប្រុស ដ៏ស្រស់សោភា លោក ជា លាងឆែ ត្រូវបានទស្សនិកជន មើលឃើញថា លោកបានគ្រងតំណែង ជាតួឯកប្រុសជាច្រើនរឿង ដែលបានចាក់ផ្សាយតាមស្ថានីយ​ទូរទស្សន៍បាយ័ន និង ស្ថានីយទូរទស្សន៍ផ្សេងៗ​ មួយចំនួនទៀត។ ​តារាសម្ដែង ជា លាងឆែ ជាបុរសស្រស់សង្ហា មុខមានមន្តស្នេហ៍ ធ្វើឲ្យនារីជាច្រើន បាក់ចិត្តលង់នឹងសម្រស់ ភាពស្រស់សង្ហានេះ ។

ប៉ុន្តែអ្វីដែលធ្វើឲ្យនារីៗ ខកចិត្តជាខ្លាំង និងអាចអត់មានអីលិឍនោះ គឺតារាសម្ដែងម្នាក់នេះ ត្រូវបានគេសង្ស័យថា កំពុងតែមានចំណងស្នេហ៍ ជាមួយប្រុសដូចគ្នា មានអាជីពជាតារាសម្ដែងដូចគ្នា ហើយត្រូវបានគេទម្លាយរូបភាពស្និទ្ធស្នាលគ្នា ដូចជាកូស្នេហ៍បះបិទ ។

អ្វីដែលធ្វើឲ្យនារីៗ ល្បងលង់ស្នេហ៍ លោក ជា លាងឆែ ទាំងឡាយ ស្ទើរតែដាច់ផ្ងារនោះ គឺពីក្រោយលោក សិទ្ធ គុណ ម្ចាស់ហាង ហ្វូតូស៊ីធី បានបង្ហោះរូបភាពស្និទ្ធសា្នល រវាង ​លោក ជា លាងឆែ និង តារាសម្ដែងប្រុសម្នាក់ទៀត ក្នុងនោះមានរូបភាពខ្លះ មើលទៅដូចអ្នកទាំងពីរស្រឡាញ់គ្នា មានអារម្មណ៍ជាមួយគ្នាពិតៗ​។

​ចំពោះបញ្ហានេះ ត្រូវបាន តារាសម្ដែងមុខកាត់ចិន លោក ជា លាងឆែ ​ធ្លាប់បាននិយាយថា នេះជាការថតរូបត្រៀមសម្ដែងរឿង ​«LOVE» ប៉ុណ្ណោះ។ តែមហាជនមួយចំនួន ហាក់មិនអស់ចិត្តឡើយថា រឿងនេះពិតឬយ៉ាងណា តើជា លាងឆែ ពិតជាសម្ដែងរឿងស្រឡាញ់ភេទដូចគ្នាមែន ឬការស្រឡាញ់នោះជាការពិត​ ?

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chea leng chai