ភ្នំពេញ ៖ លោក គួច ម៉េងលី បានអះអាង នៅក្នុងសេចក្តីជូនដំណឹងនៅខាងក្រោមនេះថា លោកបានលាលែងពីប្រធានក្រុមប្រឹក្សាភិបាល និងផ្ទេរភាគហ៊ុននៅក្នុងសារព័ត៌មានថ្មីៗ តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ មកម្ល៉េះ។ ជាមួយគ្នានេះ លោកបានបន្ថែមថា "គ្រប់ករណីទាំងអស់ ដែលជាសកម្មភាព រូបភាពរបស់គេហទំព័រនេះ គឺពុំមានអ្វីជាប់ទាក់ទងនឹងខ្ញុំទៀតឡើយ វាគឺជាកាតព្វកិច្ចទំនួលខុសត្រូវដោយផ្ទាល់ របស់គេហទំព័រ និងម្ចាស់ភាគហ៊ុនថ្មីនេះទាំងស្រុង ដោយមិនមានអ្វីជាបជាមួយនឹងខ្ញុំបានទាំងអស់" ៕
ដោយ ៖ គន្ធា