(បរទេស)៖ អ្នកដំណើរលើយន្តហោះម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួនដោយចោទប្រកាន់ ពីបទបង្កការរំខានដល់អ្នកដំណើរឯទៀតបន្ទាប់ពីកើតជម្លោះរឿងស្រាបៀរ។
ជនបង្កហេតុអាយុ៣២ឆ្នាំឈ្មោះ Luke Thomas Watts ត្រូវបានប៉ូលីស Portland ចាប់ខ្លួនកំឡុងពេលធ្វើដំណើរតាមជើងហោះហើរ Alaska Airlines នៅពេលដែលបុរសរូបនេះទាមទារឲ្យអ្នកបម្រើលើយន្តហោះផ្តល់ស្រាបៀរឲ្យគេផឹកតែមិនសម្រេចហើយចុងក្រោយគឺជននេះទាមទារឲ្យអ្នកនៅលើយន្តហោះឱបរូបគេទើបឈប់បង្ករឿង។
នៅថ្ងៃកើតហេតុ Watts ស្ថិតនៅលើយន្តហោះដែលធ្វើដំណើរពី Sacramento រដ្ឋ កាលីហ្វ័រញ៉ា ឆ្ពោះទៅ Seattle រដ្ឋវ៉ាស៊ីងតោន ហើយគេរករឿងបង្កហិង្សាប្រសិនបើគ្មានការបម្រើស្រាបៀរទេនោះ និងចាក់សោរខ្លួនឯងនៅក្នុងបន្ទប់ទឹកទៀតផងលុះត្រាតែមានអ្នកឱបរូបគេ មិនតែប៉ុណ្ណោះជននេះបានស្រែកឲ្យពីឡុតប្រញាប់ចុះចតជាបន្ទាន់ផងដែរ ចុងក្រោយពេលយន្តហោះចុះដល់ដី Watts ក៏ត្រូវប៉ូលីសឃាត់ខ្លួនតែម្តង តែក្រោយមកក៏ត្រូវដោះលែងវិញ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង