CamNews

តារា 

សុខ​ ស្រី​នាង ​ជាប់​មន្ទិល​សង្ស័យ​ថា ​មាន​ស្នេហា​ជាមួយ​ ប៊ឺរី

ភ្នំពេញ៖  បន្ទាប់ពីចូលមកជ្រក នៅក្នុងទ្រនំផលិតកម្ម សាន់ដេ មហាជនសង្កេតឃើញថា
តារាចម្រៀង តូចច្រឡឹង អ្នកនាង សុខ ស្រីនាង ទទួលបាន ប្រជាប្រិយភាព តែមួយឆាវប៉ុ-
ណ្ណោះ ហើយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងស្រស់សោភា ប្រចាំ
ផលិតកម្ម សាន់ដេ ហាក់មិនសូវទទួល បានប្រជាប្រិយភាព ប៉ុន្មានឡើយ បើធៀបជាមួយ
តារាចម្រៀងស្រី មួយចំនួនផ្សេតទៀត នៅក្នុងទ្រនំផលិតកម្មតែមួយ ។

មូលហេតុដែល មហាជន និងស្រទាប់យុវវ័យមើលឃើញ ថា សុខ ស្រីនាង មិនសូវទទួលបាន
ប្រជាប្រិយភាពបែបនេះ ដោយសារតែ គេសង្កេតឃើញថា បទចម្រៀង របស់នាង នាពេលចុង
ក្រោយនេះ មិនសូវត្រូវបានយុវវ័យ ចាប់អារម្មណ៍នោះទេ នេះក៏ព្រោះតែ បទចម្រៀងរបស់នាង
មិនសូវស៊ីចង្វាក់ និងត្រូវសាច់រឿង ស្រទាប់យុវវ័យបច្ចុប្បន្ន ។ តែទោះជាយ៉ាងណាកេរ្តិ៍ឈ្មោះ
និងប្រជាប្រិយភាព របស់អ្នកមេម៉ាយ វ័យក្មេង សុខ ស្រីនាង ក៏មិនទាន់ដល់ កម្រិតមួយហៅ
មិនឮនោះដែរ ។ តារាចម្រៀងសម្បូរមន្តស្នេហ៍ រូបនេះ ក៏មិនបណ្តោយ ឲ្យប្រជាប្រិយភាព របស់
ខ្លួន សំយ៉ុងក្បាលចុះ ដល់កម្រិតសូន្យនោះដែរ ។

បើទោះបីជា ប្រិជាប្រិយភាពរបស់ អ្នកនាង សុខ ស្រីនាង ហាក់មិនសូវលេចធ្លោក្តី ក៏គេសង្កេត
ឃើញថា បទចម្រៀងរបស់នាងចេញលក់នៅលើទីផ្សារ ជាបន្តបន្ទាប់ ។ ជុំវិញរឿងរ៉ាវស្នេហា
របស់តារាចម្រៀង ស្រអែមស្រស់ សុខ ស្រីនាង វិញ ត្រូវបានបណ្តាញ សារព័ត៌មាន ក្នុងស្រុក
មួយចំនួន ចុះផ្សាយជា បន្តបន្ទាប់ថា នាងមានបុរសទ្រព្យ ស្តុកចង់បានបេះដូង និងមានអ្នកមាន
បុណ្យស័ក្តិធំៗ តាមចែចូវបេះដូង របស់នាងជាហូរហែ ។ តែទោះជាយ៉ាងណា អ្នកមេម៉ាយក្តៅ
ស្រួយរូបនេះ បានបដិសេធទាំងអស់ រាល់ការលេចឮទាំងនេះ ដោយនាងអះអាងថា នាងមិន
ទាន់ចង់ បានម្ចាស់បេះដូង នៅឡើយទេ ។

ដោយឡែកថ្មីៗនេះ សុខ ស្រីនាង ត្រូវបានមហាជន និងស្រទាប់យុវវ័យ មួយចំនួន សង្ស័យ
ថា មានទំនាក់ទំនងស្នេហា ជាមួយតារាសម្តែងវ័យក្មេង គឺលោក ប៊ឺរី ។ មូលហេតុដែលមាន
ការសង្ស័យបែបនេះ គឺបន្ទាប់ពីមហាជន និងស្រទាប់យុវវ័យ បានឃើញរូបភាព មួយចំនួន
ត្រូវបាន សុខ ស្រីនាង បង្ហោះនៅ Account Facebook របស់នាង បង្ហាញពីភាពស្និទ្ធស្នាល
ផ្អែមល្ហែម ជាមួយតារាសម្តែង លោក ប៊ឺរី ដែលត្រូវ បានគេដឹងថា ជាសង្សារយល់ចិត្ត យល់
ថ្លើម នឹងកញ្ញា ទឹម វត្តី ។

ពាក់ព័ន្ធនឹងរូបភាព ដែលនាំឲ្យមហាជន សង្ស័យថា អ្នកនាង សុខ ស្រីនាង មានទំនាក់ទំនង
ស្នេហា ជាមួយលោក ប៊ឺរី នោះ ត្រូវបានប្រភព មួយចេញ ពីផលិតកម្មសាន់ដេ និងជាអ្នកនៅ
ក្នុង ចង្កោមសិល្បៈម្នាក់ ទម្លាយប្រាប់គេហទំព័រ LookingTODAY ថា សុខ ស្រីនាង មិនមាន
ទំនាក់ទំនង ស្នេហាជាមួយ លោក ប៊ឺរី នោះទេ ។ តាមពិតរូបភាពនោះ គឺនាងថតនៅពេល
នាង សម្តែងវីដេអូបទចម្រៀង របស់នាងតែប៉ុណ្ណោះ ៕


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sok sreyneang berry