(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយដែលកើតឡើង រវាងរថយន្តយីឌុប បុកម៉ូតូ រេចង្កូចទៅប៉ះនឹង រថយន្តកាមរីមួយគ្រឿងទៀត ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ។ សមត្ថកិច្ចក្រុងប៉ោយប៉ែតបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងលើកំណត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៅម៉ោងប្រមាណ ១២៖៤៥នាទី ថ្ងៃទី៨ ខែវិច្ឆិកានេះ ជនរងគ្រោះដែលស្លាប់ជាអ្នកបើកម៉ូតូ ខណៈអ្នករងរបួសធ្ងន់ទាំង ៤នាក់ ម្នាក់ជាម្ចាស់រថយន្តកាមរី និង៣នាក់ទៀតមិនទាន់ ស្គាល់អត្តសញ្ញាណ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល