CamNews

កីឡា 

Lukaku ស៊ុតបញ្ចូលទី ៤ គ្រាប់ក្នុងការបង្ហាញខ្លួនជាលើកដំបូង ក្នុងក្លឹប Inter

បីថ្ងៃបន្ទាប់ពីបញ្ចប់ការផ្លាស់ប្ដូរក្នុងតម្លៃខ្លួន ៨០​ លានផោនពីក្លឹម បិសាចក្រហម Manchester United, កីឡាករ Romelu Lukaku បានស៊ុតបញ្ចូលទីចំនួន ៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ជាលើកដំបូង ក្នុងក្លឹប Inter។


Romelu Lukaku បានធ្វើយ៉ាងល្អក្នុងការបង្ហាញខ្លួនក្នុងឈុតថ្មីរបស់ Inter ហើយបានស៊ុត បញ្ចូលទីអោយក្រុមថ្មីយកឈ្នះ ក្រុម Virtus Bergamo។

កីឡាករជម្រើសជាតិ ប៊ែលស៊ីក បានបំពេញលក្ខខណ្ឌផ្លាស់ពីក្រុមបិសាចក្រហម Manchester United កាលពីថ្ងៃ ព្រហស្បតិ៍ ក្នុងតម្លៃខ្លួន ៨០ លានផោន។​

កីឡាកររូបនេះ ពុំបានបង្ហាញខ្លួននោះឡើយ នៅអំឡុងពេលការប្រកួតបើកមុនចូលរដូវកាលថ្មី​ ហើយបានចាកចេញពីក្រុមរបស់ Inter សម្រាប់ការប្រកួតមិត្តភាព នៅថ្ងៃសៅរ៍ ជាមួយក្រុម Valencia ។

ទោះបីជាយ៉ាងណាក៏ដោយ​ លោកគឺជាផ្នែកមួយនៃក្រុម ដែលមានការផ្លាស់ប្តូរការប្រកួត នៅលើទីលានសម្រាប់ការប្រកួតកម្រិតទាបប្រឆាំងនឹងក្រុម Serie D ។

ប្រគល់អាវលេខ ៩ ដែលត្រូវបានព្រមានដោយលោក Mauro lcardi កាលពីកន្លងទៅ, Lukaku បានធ្វើឲ្យអ្នកទស្សនា មានការចាប់អារម្មណ៍ជាលើកទី ១ នៅពេលដែលលោកស៊ុតបញ្ចូលទី បានពាក់កណ្ដាលនៃគ្រាប់បាល់ Inter ក្នុងលទ្ធផល ៨-០។



Matias Vecino និង Sebasitiano Esposito ដែលជាកីឡាករពីរនាក់ផ្សេងទៀត ត្រូវការពេលវេលាស៊ុតបាល់បញ្ចូលទីដើម្បីបំពេញ។

ក្រុម Inter ចាប់ផ្តើមយុទ្ធនាការ Serie A របស់ខ្លួនជាមួយនឹងការប្រកួតក្នុងផ្ទះជាមួយ Lecce នៅថ្ងៃទី ២៦ ខែសីហា៕


ប្រែសម្រួល៖ ស៊ីថា

ប្រភព៖ fotmob