ភ្នំពេញ ៖ ចោរលួចកាច់កញ្ចក់រថយន្ដ ម្នាក់ បានភ្លាត់ស្នៀតត្រូវបានម្ចាស់រថយន្ដ មានតួនាទី
ជាអង្គរក្ស បានដេញចាប់ជាមួយ ក្រុមម៉ូតូឌុប ហើយវាយមួយដៃមួយជើង ម្នាក់ ស្ទើរសល់
ដង្ហើមចង្រិត ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅជួយអន្ដរាគមន៍នៅ កន្លែងកើត
ហេតុបានឱ្យដឹងថា ករណីម្ចាស់ រថយន្ដ និងក្រុមរត់ម៉ូតូឌុបដេញចាប់ចោរ លួចកាច់កញ្ចក់
រថយន្ដបានម្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទី យប់ថ្ងៃទី១០ ខែវិច្ឆិកា
ឆ្នាំ២០១៣ ស្ថិតនៅ មខផ្ទះលេខ ៦៥អឺសូន្យ ផ្លូវលេខ ១០៥ ក្រុមទី១ ភូមិ១ សង្កាត់បឹងព្រលិត
ខណ្ឌ ៧ មករា ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជន សង្ស័យក្នុងចំណោមបក្ខពួក ៣នាក់ ដែល ត្រូវបានចាប់
ខ្លួនខាងលើនេះ ឈ្មោះ ទូច រតនា អាយុ ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិ
ចំការឪឡឹក សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈដែល បក្ខពួក ២នាក់ទៀត បាត់រត់
គេចខ្លួនបាត់ ក្រោយកើតហេតុ ។
សមត្ថកិច្ចមូលដ្ឋានក្រោយពីសួរជនរង គ្រោះរួចមក បានបញ្ជាក់ថា នៅវេលាម៉ោង កើតហេតុ
ខាងលើ ម្ចាស់រថយន្ដឈ្មោះ លី ឈាងម៉េង អាយុ ៤៤ឆ្នាំ មុខរបរអង្គរក្ស រស់នៅផ្ទះលេខ ៤៦
ផ្លូវលេខ ១៩០ ភូមិទី ៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បានបើក រថយន្ដលុច្សស៊ីស ៥៧០
ស៊េរីឆ្នាំ២០១២ របស់ខ្លួន មកឈប់នៅកន្លែងកើតហេតុ ដើម្បីចូលទៅហូបលតឆា ។ ពេល
នោះជន សង្ស័យ ៣នាក់ បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម១ គ្រឿង មកឈប់ក្បែរហើយ
ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ដ ប៉ុន្ដែ ត្រូវបានជនរងគ្រោះឃើញទៅន់ ក៏ដេញចាប់ ពួក
គេ ប៉ុន្ដែ ត្រូវពួកគេទាំង ៣នាក់ ព្រួត វាយមកវិញ ។ដោយសារតែមានការភ្ញាក់ ផ្អើល និងជន
រងគ្រោះស្រែកឆោឡោនោះ បានធ្វើឱ្យក្រុមរត់ម៉ូតូឌុប នៅក្បែរនោះចេញ មកជួយអន្ដរាគមន៍
ដេញចាប់ក្រុមចោរទាំងនេះ បានម្នាក់ ហើយចាប់វាយមួយដៃមួយ ជើង ស្ទើរសល់ដង្ហើមចង្រិត
រីឯបក្ខពួក ២ នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ ។ ក្រោយចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំង
សមត្ថកិច្ច បានដកហូតកញ្ចប់រថយន្ដលុច្ស ស៊ីស មកវិញប្រគល់ឱ្យជនរងគ្រោះ និងដក ហូត
ម៉ូតូសង់កូរ៉េ១គ្រឿង ដែលពួកវាជិះធ្វើ សកម្មភាព ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ
ខ្លួនជាបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីកសាង សំណុំរឿងបញ្ជូន
ទៅតុលាការ ចាត់ការតាម ផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល