CamNews

តារា 

ម៉ាក សែនសូនីតា ធ្វើឲ្យប្រុសៗស្រក់ទឹកមាត់ទៀតហើយ ជាមួយនឹងឈុតប៊ីគីនី កាច់រាងលើឆ្នេរសមុទ្រ

​(ភ្នំពេញ)៖ តារាសម្តែងវ័យក្មេង ដែលតែងក្តាប់បានឱកាស គ្រងតំណែងធ្វើជាតួឯកស្ទើរគ្រប់សា​ច់​រឿង កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា ថ្មីៗនេះបានធ្វើឲ្យមហាជន អ្នកគាំទ្រមិនតិចឡើយ សម្លឹ​ងមើលស្ទើរ​ភ្លឹកអារម្មណ៍ ជាមួយនឹងរូបថតសិចស៊ីរបស់នាង ក្នុងសម្លៀកបំពាក់ឈុតប៊ីគីនី ឈរបង្ហាញរាងលើឆ្នេរខ្សាច់ នាពេលកន្លងមក។

តាមរយៈរូបថតជាច្រើនសន្លឹក របស់តារាសម្តែងស្រី​ស្រស់ កញ្ញា តូតា ដែល​ត្រូវបានបង្ហោះ នៅ​លើបណ្តាញទំនាក់ទំនងសង្គម Facebook នេះដែរ ភ្លាមៗនោះ មានគេសង្កេតឃើញ​មានការ Comment និងShare បញ្ចូនតៗគ្នាធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ប​ន្ទាប់ពីបានទស្សនារូបភាព របស់តារាស្រីនាង តូតា បង្ហាញសាច់សខ្ចីបិទបាំង តែចំណុចសំខាន់ ជា​មួយនឹងឈុតសម្លៀកបំពាក់ប៊ីគីនី បញ្ចេញគល់ភ្លៅ និង សាច់ខ្នង នៅកណ្តាលវាលលើផ្ទៃទឹកសមុទ្រ ក្រោមក្រសែភ្នែកមហាជន រាប់រយនាក់។

សូមបញ្ជាក់ថា នេះមិនមែន​ជាលើកទី១ សម្រាប់តារាស្រីនាង តូតា នោះទេ ដែលហ៊ា​នលះ​បង់​ និងចាយសម្រស់ស្លៀកពាក់សិចស៊ី បញ្ចេញរបស់ល្អៗឲ្យទស្សនិកជន និង​ប្រុសៗដែ​លបានឃើញ​ហើ​យ ពិតជាបង្កើនអារម្មណ៍ឆេះរោលរាលនោះទេ ពោលគឺជារឿយៗនាងតែ​ង​តែធ្វើបែបនេះ រាល់ពេលចេញកំសាន្ត តាមខេត្តនានា ឬនៅក្រៅប្រទេស។

ដូច្នេះ ដើម្បីកុំឲ្យរង់ចាំយូរ សូមទស្សនាទាំងអស់គ្នាមើល៍ថា តើប្រិ​យមិត្តគិតយ៉ាងម៉េចដែរ ចំពោះរូបភាពឈរកាត់រាងបង្ហាញភាពសិចស៊ី របស់កញ្ញា តូតា លើផ្ទៃមាត់សមុទ្រនោះ​?

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Mak sensonita