CamNews

ព័ត៌មានជាតិ 

អាស្ទាវឡើងក ៩នាក់ ចាប់រំលោភបូកនារីម្នាក់បានសម្រេច ៨នាក់ នៅស្រុកកំពង់ត្រឡាច

(កំពង់ឆ្នាំង)៖ នគរបាលស្រុកកំពង់ត្រឡាច បានឃាត់ខ្លួនក្មេងស្ទាវ ៩នាក់ ជាបន្តបន្ទាប់ ក្រោយពីពួកគេបាន ចាប់រំលោភបូកនារីម្នាក់ បានសម្រេចយ៉ាងសាហាវព្រៃផ្សៃ នាម៉ោង ៨យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចព្រៃមាត់បឹង ក្នុងភូមិចាន់កៀក ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខណៈពួកគេផឹកស៊ីស្រវឹង។ អធិការនគរបាល ស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា បានឲ្យដឹងថា ក្រោយពេលទទួលបណ្តឹង ពីគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវ ចាប់បានជនល្មើស ៨នាក់ និងម៉ូតូ ៣គ្រឿង នៅយប់ថ្ងៃដដែល ជាបន្តបន្ទាប់ និងព្រឹកឡើងថ្ងៃទី២០ ខែវិច្ឆិកានេះ ចាប់បានជនល្មើសម្នាក់ទៀត។ នៅចំពោះមុខសមត្ថកិច្ច នារីរងគ្រោះបានឲ្យដឹងថា រូបនាងពិតជាត្រូវបានយុវជន ៨នាក់ ចាប់រំលោភនាងយ៉ាងព្រៃផ្សៃម្តងម្នាក់ៗ ពិតមែន នាងសំណូមពរតុលាការផ្តន្ទាទោស ជនល្មើស ឲ្យបានម៉ឺងម៉ាត់តាមច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh