CamNews

មិនគួរឲ្យជឿ 

ដុំមាស ២៤ ដុំ ត្រូវបានគេរកឃើញ នៅក្នុងបន្ទប់ទឹក លើយន្តហោះ មួយគ្រឿង

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស ស្កាយ អោយដឹងថា អ្នកសម្អាតនៅលើយន្តហោះម្នាក់ បានរកឃើញដុំមាសដល់
ទៅ   ២៤ ដុំ  នៅឯក្នុងបន្ទប់ទឹក  លើយន្តហោះមួយគ្រឿង  ខណៈពេលដែលដុំមាសទាំង
អស់នោះ មានតម្លៃស្មើនឹង ១ លានដុល្លារ។

ដោយឡែក    យន្តហោះមួយគ្រឿងនោះ  គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Jet
Airways ត្  រូវបានបុគ្គលិកជាអ្នកបម្រើរកឃើញដុំមាសទាំងអស់នោះ  ខណៈពេលដែល
ឈប់សម្រាកសម្អាតនៅឯអាកាសយានដ្ឋានអន្តរជាតិ  Kolkata airport កាលពីថ្ងៃអង្គារ
កន្លងទៅនេះ នៅក្នុងប្រទេសឥណ្ឌា   ពោលគឺ  ក្រោយពីធ្វើដំណើរហោះហើររបស់ខ្លួនពី
ភាគខាងកើតក្រុង Patna ។

លោក BP   Mishra  ជាប្រធាននាយកប្រចាំអាកាសយានដ្ឋានអន្តរជាតិមួយនេះ អះអាង
អោយដឹងថា ដុំមាសទាំង ២៤ ដុំ មានទម្ងន់ ១ គ.ក    លើកនេះ  ត្រូវបានគេប្រទះឃើញ
នៅក្នុងកាបូបពីរ ទុកចោលនៅក្នុងបន្ទប់ទឹកយន្តហោះ ។ បន្ថែមពីលើនេះ ប្រភពពីអាកា
សយានដ្ឋានមួយនេះ  បញ្ជាក់ថា មិនទាន់មាននរណាម្នាក់  ចេញមុខអះអាងថា ដុំមាស
ទាំងនេះ ជារបស់ខ្លួននៅឡើយនោះទេ    ហើយក៏ពុំទាន់មានករណីចាប់ឃាត់ខ្លួនបុគ្គល
ណាមួយនោះ ដូចគ្នាដែរ។

ឥណ្ឌា  គឺជាប្រទេសមានការប្រកួតប្រជែងជាខ្លាំង  ជាមួយនឹងប្រទេសចិន  ខណៈអតិថិ
ជនមាសដ៏ធំបំផុតក្នុងពិភពលោក     ស្របពេលដែលប៉ុន្មានខែចុងក្រោយនេះ ​​ គេអាច
មើលឃើញដោយផ្ទាល់ភ្នែកបានថា មានករណីរត់ពន្ធជាច្រើនផងដែរ។ គួររំឭកផងដែរ
ថា ក្នុងឆ្នាំនេះ ពន្ធនាំចូល ត្រូវបានតម្លើងដល់ទៅបីដង ដើម្បីជាការទប់ស្កាត់នូវតំរូវការ
ដ៏គំហុករបស់ប្រទេសនេះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Plane Toilet Gold Bar Jet Airways India