CamNews

តារា 

Angelina Jolie ល្បីមានស្នេហ៍ថ្មីស្ងាត់ៗជាមួយតារាប្រុស ធ្លាប់រួមសម្តែងជាមួយគ្នា

អាមេរិក៖ Angelina Jolie តារាសម្តែងល្បីវ័យ៤១ឆ្នាំដែលទើបនឹង ក្លាយជាស្ត្រីនៅលីវម្តងទៀតពេលនេះលេចឮថា តារាហូលីវូតរូបនេះកំពុងទំនាក់ទំនងជាមួយអ្នកថ្មីក្រោយពីលែងលះជាមួយអតីតស្វាមីដាច់ស្រេច។


ប្រភពជាច្រើនទម្លាយឲ្យដឹងថា Angelina និងតារាប្រុស Jared Leto អាយុ៤៥ឆ្នាំតែងជួបគ្នាយ៉ាង អាថ៌កំបាំងតាំងពីពេលនៅជាប់ក្តីក្តាំរឿងលែងលះជាមួយ Brad Pitt ហើយគេតែងជួយរំលែកកិច្ចការមួយចំនួនជាមួយតារាស្រីរូបនេះផងដែរ។

មហាជនមើលឃើញថា Jared អាចជាបុរសជំនួសកន្លែងអតីតស្វាមីបានប្រសិនបើ Angelina បើកចិត្តទទួលយក ស្នេហាថ្មី ប៉ុន្តែក៏មានចម្ងល់ថា តើតារាប្រុសស្រីទាំងពីរនេះមានទំនាក់ទំនង គ្នាខុសធម្មតាបែបណាក៏គ្មាន នរណាដឹងឡើយក្រៅពីពួកគេសម្តែងជាមួយគ្នាយូរឆ្នាំមកហើយនៅពេលថតរឿង Girl, Interrupted នៅឆ្នាំ១៩៩៩ និង Alexander នៅឆ្នាំ២០០៤ ជាពិសេស Jared ក៏ជាអ្នករួមការងារជាមួយ Pitt ដែរនាពេលកន្លងមកក្នុងពេលថតរឿង Fight Club៕
Angelina Jolie Jared Leto Dating

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie