(ភ្នំពេញ)៖ ពិធីការិនីដ៏ស្រស់សោភា ប្រចាំក្នុងស្ថានីយ ទូរទស្សន៍បាយ័ន កញ្ញា ហេង កែវនីតា មានឈ្មោះដើមថា ហេង ផាន់ណា បន្ទាប់ពីនាងបានចាកចេញពីទ្រនំចាស់ ប៉ុស្តិ៍លេខ៣ ហើយនាងក៏មានព័ត៌មាន រឿងគំនុំដប់ឆ្នាំ ជាមួយ ឌួង ហ្សូរីដា ប៉ុន្តែនាងបានចេញមុខបដិសេធ រួចក៏ចប់រឿង។ ថ្មីៗនេះ សម្រាប់ពិធីការិនី ហេង កែវនីតា បានផ្ទុះសំឡេងរិះគន់ជាថ្មី ពាក់ព័ន្ធនឹងការកែសម្ផស្ស ខុសប្លែកកាលពីពេលមុន។
មាន Page ក្នុងបណ្ដាញសង្គមមួយ ឈ្មោះថា PENTER បានបង្ហោះរូបភាពតារាស្រីរូបនេះ អមជាមួយពាក្យសម្ដីថា «នៅចាំកញ្ញា ឯក សាប៊ូលុច្ស ឆ្នាំ២០០៥ទេ កញ្ញា ហេង កែវនីតា បច្ចុប្បន្ន កញ្ញាជាពិធីការិនី នៅស្ថានីយទូរទស្សន៍បាយ័ន រយៈពេល១១ឆ្នាំ ក្នុងវិស័យសិល្បៈ នីតា មិនបានប្រែប្រួលរូបសម្រស់ឡើយ ។ លោកអ្នកក៏អាច អញ្ជើញ កញ្ញា នីតា សម្រាប់ធ្វើអ្នកអត្ថាធិបាយ ក្នុងកម្មវិធីនានា តាមរយៈ Penter Agency !»។
ក្រោយពីមានការបង្ហោះរូប ហេង កែវនីតា ដើម្បីផ្សព្វផ្សាយពីការរៀបចំរបស់ខ្លួន ក្នុងពាក្យសម្ដីបែបសរសើរជ្រុលរួចមក បែរជាផ្ទុះសំឡេងរិះគន់ ហេង កែវនីតា ឯណោះវិញ ខណៈដែលនាងមិនបានដឹងរឿងអ្វីឡើយ ព្រោះក្រុមហ៊ុននោះជាអ្នកបង្ហោះថា រូបសម្រស់នាង មិនបានប្រែប្រួលក្នុងរយៈពេល១១ឆ្នាំ ប៉ុន្តែទស្សនិកជនវិញរិះគន់នាង មិនព្រមសំចៃមាត់ឡើយ ។ ប្រិយមិត្តម្នាក់បាននិយាយថា «ហេង កែវនីតា នាមដើម ហេង ផាន់ណា ទេ ហើយមុខមិនមែនវី អ៉ីចឹងទេ ហើយកែមុខខ្ទេចខ្ទី គ្មានសល់»។ អ្នកខ្លះ មុខកែហើយតែដូចហើម អ្នកខ្លះក៏ជេរថា «មីអាចម៍» ជាពាក្យសម្ដីមួយគ្រោតគ្រាតមិនអាចទទួលយកបាន ។ អ្នកខ្លះទៀតរិះគន់នាងថា «នាងមុខកែស្អាត តែមាឌធំបន្តិច ក្រោយកែហើយមិនស្អាតសោះ»។
ពិធីការិនី ហេង កែវនីតា មិនទាន់មានប្រតិកម្មអ្វីឡើយ រឿងទស្សនិកជននាំគ្នាវាយប្រហារ លើការកែសម្ផស្សនេះ ខណៈដែលនាងនិយាយតែមួយមាត់គត់គឺ «អរគុណចា៎..»។ ជាការពិតរឿងកែសម្ផស្សក្នុងសិល្បៈ មិនមែនរឿងថ្មីទេ ព្រោះនរណាក៏កែដែរ គ្រាន់តែតិច និងច្រើន ។ គ្រាន់តែកែសម្ផស្ស នីតា រងការជេរប្រមាថបែបនេះ ក៏មិនមែនជារឿងល្អ សម្រាប់ទស្សនិកមើលងាយ នាងឡើយ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី