CamNews

កីឡាអន្តរជាតិ 

Muammar Saadi បានគេចចូលទៅនីហ្ស៊េរីយ៉ា


សារព័ត៍មានបរទេសបានឲដឹងថាកាលពីថ្ងៃទី១២ នេះថា កូនប្រុសរបស់លោកកាដាហ្វី
ឈ្មោះ Saadi Gaddafi បានគេចចូលទៅកាន់ ប្រទេសនីហ្ស៊េរីយ៉ា ហើយស្នាក់នៅទី
នោះក្នុងឋានៈជាជនភៀសខ្លួន។

មន្ត្រីរបស់ប្រទេស នីហ្ស៊េរីយ៉ា បានបញ្ជាក់ឲ្យដឹងថា Saadi Gaddafi បានចូលទៅ
ក្នុងប្រទេស នីហ្ស៊េរីយ៉ាតាមច្រកភាគខាងត្បូង ហើយក្បូនរថយន្តរបស់ពួកគេត្រូវ
បានប្រទះឃើញដោយមន្ត្រីយោធា កាលពីសប្តាស៍មុន។ ក្រៅពី ក្បូនរថយន្តរបស់
Saadi គេក៍ប្រទះឃើញក្បួនរថយន្ត ២ ទៀតដែលដឹកមន្ត្រីដែលបំរើឲ្យលោកកាដាហ្វី ចូលទៅកាន់ប្រទេសនេះដែរ។

មន្ត្រីជាន់ខ្ពស់របស់នីហ្ស៊េរីយ៉ាបាននិយាយថា ប្រទេសរបស់គេ នឹងគោរពតាមអនុសន្ធិ
សញ្ញរបស់អង្គការសហប្រជាជាតិ ពោលគឺ ពួកគេនឹងចាប់អ្នកទាំងនោះទៅកាត់ទោស
នៅប្រទេសលីប៊ី បើមានការស្នើរសុំ៕
(cntv)

ដោយៈសំអាត

Tags: