CamNews

ព័ត៌មានអន្តរជាតិ 

ខ្មាន់កាំភ្លើងមួយក្រុមបានធ្វើការ វាយប្រហារ និង ចាប់ខ្លួនកម្មករបរទេស ៧នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ា

ប្រទេសនីហ្សេរីយ៉ា៖ មានខ្មាន់កំាភ្លើងមួយក្រុម នៅក្នុងភាគខាងជើងប្រទេសនីហេ្សរីយ៉ា
បានធ្វើការវាយប្រហារក្រុមហ៊ុនសំណង់មួយកន្លែង ដែលបានសម្លាប់សន្តិសុខ ១នាក់ និង
បានចាប់ខ្លួនកម្មករបរទេស ៧នាក់ មកពីប្រទេសអង់គ្លេស ក្រិក អ៊ីតាលី  និង លីបង់ កាល
ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣  នៅក្នុងទីក្រុង Jama're  ។

យោងតាមប៉ូលិសរដ្ឋ Bauchi បានឱ្យដឹង ដំបូងក្រុមខ្មាន់កំាភ្លើង បានបាញ់សម្លាប់មនុស្សម្នាក់
ដុតបំផ្លាញរថយន្តប៉ូលិស ២គ្រឿង បន្ទាប់មក បានចាប់ខ្លួនមនុស្សចំនួន ៧នាក់ទៀត។

ថ្មីៗនេះ គឺមិនទាន់មានក្រុមណាមួយ ចេញមុខមកអៈអាងថា ខ្លួនជាអ្នកវាយប្រហារករណីនេះ
នៅឡើយ៕

ដោយ៖ វណ្ណៈ
ប្រភព៖ guardian