CamNews

ព័ត៌មានជាតិ 

ស្មាត នាំយកចម្រៀងជាង ១លានបទ ជាមួយនឹង App Version ចុងក្រោយបំផុត របស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុនទូរគមនាគមន៍ ស្មាត បន្ទាប់ពីបានចុះហត្ថលេខា លើកិច្ច​  ព្រមព្រៀង ជាមួយនឹង ផលិតកម្ម ចំនួន៦ នៅក្នុងស្រុក  នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្មាត បានពង្រីក មាតិកា តន្ត្រី របស់ខ្លួន ក្នុងភាពជាដៃគូជាមួយ ប៊ីអ៊ីស៊ី ធេរ៉ូ ដែលជាក្រុមហ៊ុនពហុធុរកិច្ច កម្សាន្តមួយរបស់ប្រទេស ថៃ សម្រាប់បម្រើឲ្យអតិថិជន ស្មាត ។ បច្ចុប្បន្ននេះមាតិកា Universal Music,   បទចម្រៀងខ្មែរ, ក្រុម ហ៊ុន Sony Music K-pop ថៃ និងបទចម្រៀងជប៉ុនបាននាំយកមកនូវបទចម្រៀងរាប់លានបទ ក្រោម មាតិកាតន្រ្តីរបស់ក្រុមហ៊ុន Sony Music Entertainment និងចម្រៀង   ល្បីជាច្រើនទៀត បន្ថែមពីលើ មាតិកាចម្រៀង ដែលមានស្រាប់របស់ ស្មាត

បទចម្រៀងដែលពេញនិយម និងចុងក្រោយ ជាភាសាអង់គ្លេស, ថៃ, ជប៉ុន និង កូរ៉េរបស់កំពូល តារា ចម្រៀងល្បីៗ ដូចជាក្រុម One Direction, Avril Lavigne , Beyonce, Miley Cyrusបានស្ថិតនៅក្រោម ក្រុមហ៊ុន Sony Music Entertainment ហើយចម្រៀងរបស់ពួកគេនឹងមកវាយលុកក្នុងទីផ្សារប្រទេស កម្ពុជា តាមរយៈក្រុមហ៊ុន Smart ។

លោក Paul Manattaworn នាយកទូទៅរបស់ BEC-Tero បានបង្ហាញថា «ប៊ីអ៊ីស៊ី ធេរ៉ូ ជាអ្នកជំនាញ ខាងមាតិកា ឌីជីថលកំពូល នៅ ក្នុង ប្រទេសថៃ បាន ផ្តល់ ជូននូវភាពខុសគ្នា នៃមាតិកាគ្របដណ្តប់ របស់ថៃ តន្ត្រីអន្ដរជាតិ និងតំបន់អាស៊ី ។ ការចាប់ដៃគូនេះ ដោយ  សាយើងមានទិសដៅ ទូទៅអាជីវ កម្មស្របជាមួយគ្នា ក្នុងការស្វែងរកសម្ព័ន្ធភាព ដើម្បីពង្រីកមូលដ្ឋាន អាជីវកម្មនៅក្នុងតន្ត្រីក្នុងតំបន់ អាស៊ីអាគ្នេយ៍ ហើយដោយសារ ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនដែលមានជោគជ័យមួយ ទទួល បាន ការគាំទ្រ ឈានមុខគេលើទីផ្សារទូរគមនាគមន៍នៅកម្ពុជា.»។

លោកថា សព្វថ្ងៃនេះយើងមានសេចក្តីរីករាយ ក្នុងការចូលរួមដៃគូជាមួយក្រុមហ៊ុន ស្មាត  ដើម្បីផ្តល់ ជូននូវតន្ត្រីអន្តរជាតិ ពីក្រុមហ៊ុន Sony Music, តន្រ្តី   នៅ អាស៊ីមានដូចជាផលិតកម្ម YG Entertain - ment, ផលិតកម្ម JYP Entertainment និងក្រុមការ Avex ក៏ដូចជាតន្រ្តីផ្លូវការរបស់ថៃ  ដើម្បីបម្រើអ្នក ស្តាប់ នៅប្រទេសកម្ពុជា។ យើងជឿជាក់ថា   កិច្ច សហប្រតិបត្តិការនេះ នឹងបំពេញនូវបទពិសោធន៍ ចម្រៀងថ្មី  និងគំនិតច្នៃប្រឌិតថ្មី ជាច្រើនទៀត។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត បានបង្ហាញដែរថា «កាល ពីខែមុនយើងបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយ  នឹងផលិតកម្ម នៅ ក្នុង  ប្រទេសកម្ពុជាចំនួន ៦ ដែលអាច គ្រប ដណ្តប់ជាង ៨០ភាគរយ នៃមាតិកាតន្ត្រីក្នុងស្រុក សម្រាប់អតិថិជន ក្នុងការស្តាប់ នៅក្នុង កម្ម វិធី តន្ត្រីរបស់ ស្មាត ។ ថ្ងៃនេះ    យើងបានកំណត់  ជំហានបន្ទាប់ ដើម្បីបង្កើតជាបទពិសោធ តន្ត្រីល្អ ប្រសើរជាងមុន សម្រាប់ប្រជាជន  កម្ពុជា ។ ភាពជាដៃគូជាមួយ ប៊ីអ៊ីស៊ី ធេរ៉ូ នេះមានន័យថា ស្មើនឹង ការបង្កើតជំរើស នៃតន្ត្រីជាច្រើនទៀត សម្រាប់ប្រទេសកម្ពុជា ហើយវានឹងនាំអ្នកឲ្យបានស្តាប់ តន្ត្រី ដែល អ្នកស្រឡាញ់ ដើម្បីស្តាប់នៅក្នុងជម្រើស នៃភាសាដូចជាអង់គ្លេស, ថៃ, ជប៉ុន និងកូរ៉េជា ច្រើន ទៀត»។

ជាចុងក្រោយ  អ្នកអាច   ធ្វើឲ្យបទចម្រៀង ដែលអ្នកពេញចិត្តច្រើនបំផុត ទៅជាសំឡេងរោទិ៍ក្នុង ទូរ ស័ព្ទ ក៏ដូចជា ស្មាតTune ចេញពីកម្មវិធីនេះ។ កម្មវិធីតន្ត្រីរបស់ ស្មាត គឺជាកម្មវិធីល្អបំផុត ដែលអ្នក អាចស្តាប់តន្រ្តី និងក្រៅពីការកែលម្អយ៉ាងច្រើន នៅក្នុងមាតិកា និងចំណុចប្រទាក់របស់វា។ កម្មវិធី នេះ មាន   តំលៃ  សមរម្យ  បំផុត  ក្នុង ចំណោមកម្មវិធីតន្ត្រី ទាំងអស់ គឺត្រឹមតែ 30សេន តែប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍៕

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh