ភ្នំពេញ ៖កម្លាំងសមត្ថកិច្ច ចម្រុះ ខណ្ឌសែនសុខ បាន មកអន្តរាគមន៍ភ្លាមៗ ដល់កន្លែង កើតហេតុ
បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយ នារីរូបស្រស់ឆើតឆាយពីរនាក់ បើករថយន្តកាមរី
ហាយប្រ៊ីត លឿនជ្រុលបុក រថយន្តសាំងយ៉ុង ក្រឡាប់ផ្ងារ ជើងហើយបន្តទៅបុកជញ្ចាំង ស្តាតម៉ាត
របស់ស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច បន្ទាប់ពីកើតហេតុ នារីស្រស់ឆើតឆាយ បានហៅ បុរសពីរនាក់
ជិះរថយន្តហាយ លែនឌ័រ ១គ្រឿង មក រំដោះយកនាង ទាំងពីរនាក់នោះ រួចបើករថយន្តបង្កហេតុ
គេចខ្លួន បាត់ ថែមទាំងពួកគេបានវាយ នគរបាល ម្នាក់ រងរបួស ទៀតផង ប៉ុន្តែជនក្លាហាន ២ នាក់
ឭដែលមករំដោះនារីខាងលើនេះ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ យកទៅអធិការដ្ឋាន នគរបាលខណ្ឌ
សែនសុខភ្លាមៗ។
ហេតុការណ៍ នេះ បានកើតឡើង កាលពីវេលាម៉ោង ២៤ និង ០០ នាទីយប់ថ្ងៃទី ២៩ខែកក្កដា ឆ្នាំ
២០១៣ ស្ថិតនៅចំណុច ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ
សែនសុខ ។
ប្រភពព័ត៌មានពីនគរបាល ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ មាននារី៍ម្នាក់ អាយុ
ប្រហែល ២២ឆ្នាំ បានបើកបរ រថយន្តកាមរីហាយ ប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2V-
6886 បើកបរតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងទិសដៅពីជើង ទៅត្បូង ដោយបានបើកបរ ក្នុង
ល្បឿនយ៉ាង លឿន សម្រុកចូលក្នុងស្ថានីយ៍ ប្រេងឥន្ធនៈកាល់តិច ខណៈ រថយន្តកាមរីហាយប្រ៊ិត
បានគេចពីម៉ូតូសេ ១២៥ មួយគ្រឿងបណ្តាលឲ្យជ្រុលទៅបុកចំក្បាល រថយន្តសាំងយ៉ុងពណ៌ស្លែ
ពាក់ស្លាកលេខ ភ្នំពេញ ២ I-8556 ដែលកំពុងចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តសាំង
យ៉ុងក្រឡាប់ផ្ងារជើងច្រងាង ហើយរថយន្តកាមរីហាយប្រ៊ិតបានបន្តល្បឿនជ្រុល ទៅបុកចំជញ្ជាំង
ស្តាតម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច គាបជាប់ខ្ទេចក្បាលរថយន្តកាមរីហាយប្រ៊ីត នឹងជញ្ជាំង។
បន្ទាប់ពី មានហេតុការណ៍ ដ៏រន្ធត់ខាងលើនេះ មានបុរសចំនួន ២ នាក់ទៀត វ័យជាង ២០ឆ្នាំបាន
បើក រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ១គ្រឿងមក ឈប់កន្លែងកើតហេតុដោយបានប្រទូស្ត
រាយ ជាមួយសមត្ថកិច្ច ដើម្បីរំដោះយកនារីរូបស្រស់ ដែលបើកបរ រថយន្តបង្កហេតុឲ្យរត់គេចខ្លួន
បាត់ ។ ចំណែកបុរស ២ នាក់នោះ បានវាយប្រហារ ទៅលើនគរបាល ខណ្ឌសែនសុខ ម្នាក់
បណ្តាលឲ្យរងរបួស ហូរឈាម ស្រោចខ្លួន ទើបត្រូវសមត្ថកិច្ចចម្រុះខណ្ឌសែនសុខ ចាប់វាយខ្នោះ
ពួកគេទាំងពីរនាក់ យកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំ
ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ។
ពាក់ព័ន្ធនឹងហេតុការណ៍នេះ បណ្តាលឲ្យបុរសជាម្ចាស់ រថយន្តសាំងយ៉ុងម្នាក់ ត្រូវរងរបួសធ្ងន់
ខណៈដែល រូបគាត់ កំពុងដេកក្នុងរថយន្ត ប៉ុន្តែរថយន្តទាំង ២ គ្រឿងត្រូវរងការខូចខាតស្ទើរទាំង
ស្រុង ។ សមត្ថកិច្ចមូលដ្ឋាន បានបញ្ចាក់ថា បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់
វែងស្ទូចយករថយន្តទាំង ២គ្រឿងនិងឃាត់ខ្លួន បុរស ២ នាក់ ដែលមកអន្តរាគមន៍រំដោះនារី បើក
បររថយន្តហេតុយកទៅកាន់ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយ
តាមផ្លូវច្បាប់ ។ ចំពោះករណីនេះបង្កឡើង ដោយសារម្ចាស់រថយន្តកាមរី ហាយប្រ៊ីត បានបើកបរ
លឿនពេក ទើបជ្រុលបុករះរថយន្តសាំងយ៉ុង និងជញ្ជាំងស្តាតម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច
ទាំងកំរោលតែម្តងទៅ ។
សាក្សីដែលចោមរោមមើល ទិដ្ឋភាព ដែលបុរស ២ នាក់ វាយប្រហារលើនគរបាល ម្នាក់បណ្តាល
ឲ្យរងរបួសបាននិយាយរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់ពួកគេ ដែលប្រព្រឹត្តនៅសកម្មភាពផ្ទុយ
ពីច្បាប់។ ដូច្នេះប្រជាពលរដ្ឋនឹងទន្ទឹមរង់ចាំមើលតើបុរសទាំង ២ នាក់នេះ ជាកូនលោកណា អីក៏
ថ្លើមធំម៉្លេះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល