CamNews

ព័ត៌មានជាតិ 

ប្តីរវល់ដើរឆ្ងាញ់ស្រានៅក្រៅផ្ទះ មនុស្សក្នុងភូមិលួចទៅឆ្ងាញ់ភរិយា

(ឧត្តរមានជ័យ)៖ បុរសខេត្តឧត្តរមានជ័យម្នាក់ ព្រោះតែវីវក់ជាមួយសុរា ទុកភរិយានៅផ្ទះតែម្នាក់ឯង ត្រូវព្រាននារីក្នុងភូមិលួចទៅក្រេប លំអងស្នេហ៍ពីភរិយា ដែលនៅផ្ទះតែម្នាក់ឯង នាម៉ោង ៩៖00នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅឃុំបេង ស្រុកបន្ទាយអំពិល។

បើតាមសំដីមន្ត្រីនគរបាលស្រុកបន្ទាយអំពិល បាននិយាយឲ្យដឹងថា ស្ត្រីរងគ្រោះ ដែលត្រូវគេចាប់រំលោភនោះ មានឈ្មោះ ខ.យ អាយុ ២៦ឆ្នាំ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះនៅផ្ទះតែម្នាក់ឯង ដោយប្តីជាប់រវល់ទៅផឹកស៊ីនៅផ្ទះមិត្តភក្តិ ជាហេតុធ្វើឲ្យ ជនស្រេកឃ្លានតណ្ហាឈ្លាតឱកាសចូលទៅចាប់រំលោភ តែដោយមានការប្រតាយប្រតប់គ្នា រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិត ខាងធ្វើឲ្យជនសង្ស័យភ័យ ក៏រត់គេចខ្លួនបាត់ទាំងមិនទាន់បានសម្រេចបំណង៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh