ខេត្តកណ្តាលៈ បុរសម្នាក់ ជនជាតិឥណ្ឌូនេស៊ី ជាបុគ្គលិកកាស៊ីក្រោមផ្នែក (អនឡាញ) បានដេកស្លាប់ នៅក្នុងបន្ទប់ជួល ដោយពុំមានមូលហេតុ ។ ហេតុការណ៍ នេះកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងបន្ទប់ផ្ទះជួលលេខ៣៦០ បន្ទប់លេខ៧ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ david (ដា វីដ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មានមុខរបរ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូក្រោន ផ្នែក អនឡាញ (online) ស្នាក់នៅផ្ទះជួល ក្នុងភូមិ ឃុំកើតហេតុខាងលើ។
នគរបានបន្តទៀតថា មុនពេលកើតហេតុ មិត្តភក្តិរបស់ជនរងគ្រោះ បានដើរទៅដាស់ជនរងគ្រោះ ឲ្យទៅធ្វើការដូចសព្វដង លុះពេលទៅដាស់នោះ ស្រាប់តែ ប្រទះឃើញជនរងគ្រោះ ដេកស្លាប់បាត់ មិនដឹងតាំងពីពេលណានោះទេ ក៏កើតមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងនគរបាលមូលដ្ឋាន ចុះទៅពិនិត្យសព ។ ប៉ុន្តែគេពុំទាន់ដឹងពីមូល នៃការដេកស្លាប់នេះនៅឡើយទេ ដោយនគរបាលមូលដ្ឋាន រង់ចាំជំនាញចុះទៅពិនិត្យសព៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល