ប្លែកៗ ៖ នៅថ្ងៃមួយក្នុងឆ្នាំ ១៩៩៤ អ្នកស្រី Zou Qixiu បានតម្តើងនូវតូបមួយរបស់គាត់ ជាសាធារណៈ ដូចសព្វដងដែរ នៅក្នុងទីក្រុង Shaoyang ខេត្ត Hunan ប៉ុន្តែដោយមានភាពចៃដន្យ ដ៍អស្ចារ្យរបស់គាត់ នាងនាំយកមកនូវ កូនប្រុសរបស់គាត់ដែល ដែលមានឈ្មោះថា Zhoudan ដែលត្រូវជនមិនស្គាល់មុខបាន ចាប់ជំរិតយកទៅអស់រយៈពេល ៤ ឆ្នាំ ។
ដោយយោងតាមរបាយការណ៍ពី គេហទំព័រ NetEase reports បានឲ្យដឹងថា ២២ ឆ្នាំខាងតទៅមុខទៀត អ្នកស្រី Zou មានការងើយឆ្ងល់ នឹងអន្ទះសារអំពីជោគវាសនាកូនប្រុសរបស់នាងណាស់ ប៉ុន្តែនៅថ្ងៃទី ២៤ ខែមេសានេះ បន្ទាប់ពីការ បាត់ស្រមោលយ៉ាងសូន្យឈឹង របស់លោក Zhoudan ដែលជាកូនប្រុសរបស់ អ្នកស្រី ពេលនេះ ពួកគាត់បានជួបជុំគ្នា ដូចកាលពីមុនហើយ បន្ទាប់ពីការបែកបាក់ អស់រយៈពេលយ៉ាងយូរ ។ ហើយអ្នកស្រីបានធ្វើការថ្លែងអំណរគុណ ទៅដល់អង្គការនៃ អ្នកស្ម័គ្រចិត្ត ដែលខំលះបង់ កម្លាំងកាយចិត្ត ជួយក្នុងការតាមរក កូនប្រុសរបស់គាត់ ។
សូមទៅទស្សនា សកម្មភាពរបស់ម្តាយ បន្ទាប់ពីបានឃើញកូនប្រុសរបស់ខ្លួន ជាលើកដំបូង ដែលបានបែកគ្នា អស់រយៈពេលយូរណាស់មកហើយ ។
ជាអកុសល ការចាប់ជំរិតកុមារនឹងការជួញដូរជាបញ្ហាសំខាន់មួយនៅក្នុងប្រទេសចិន ជាពិសេសនៅតាមតំបន់ជនបទ ។ ក្មេងប្រុសជាញឹកញាប់ត្រូវបានចាប់ខ្លួន ដោយក្រុមហើយបន្ទាប់មកបានដាក់លក់ក្នុងតម្លៃខ្ពស់ដើម្បីគូស្វាមីភរិយាអស់សង្ឃឹមសម្រាប់ស្នងបុរស ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ shanghaiist