(បរទេស)៖ ហេតុការណ៍ នឹកស្មានមិនដល់មួយ បានកើតឡើងនៅរដ្ឋ Colorado គឺបុរសជាកូនកំលោះម្នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវពស់ខាំ ខណៈកំពុងថតរូបរៀបការ ជាមួយកូនក្រមុំ។
ពិធីរៀបការបានធ្វើឡើង នៅឯវិហារ Joseph Catholic កូនក្រមុំអាយុ៣៣ឆ្នាំ ឈ្មោះ Laura Loretz និងកូនកំលោះអាយុ ៣៤ឆ្នាំឈ្មោះ Fort Collins ព្រមទាំងអ្នកកំដរប្រុសស្រី និងអ្នកថតរូប បាននាំគ្នា ទៅកាន់កន្លែងមួយក្នុងទីក្រុង Larimer ដើម្បីថតរូបផ្តិតយកទេសភាព ដ៏ប្រណីតនៅទីនោះ មុនពេលទទួលភ្ញៀវពេលល្ងាច ស្រាប់តែអកុសលកូនកំលោះបែរ ជាត្រូវពស់វារចេញមក ខាំចំជើងរងរបួស តែសំណាងដែលពស់នោះ មិនមានពិស ហើយបន្ទាប់ពីព្យាបាលរួច ទាំងកូនក្រមុំ និងកូនកំលោះ អាចត្រឡប់ ទៅចូលរួមទទួលភ្ញៀវវិញ ព្រមទាំងរាំលេងកំសាន្តបានទៀតផង។
អ្វីដែលសំខាន់ គឺប្តីប្រពន្ធថ្មោងថ្មីមួយគូនេះ ក៏បានថតរូបនៅក្នុងបន្ទប់សង្គ្រោះ នៅឯមន្ទីរពេទ្យដែលខ្លួនចូល ទៅព្យាបាលផងដែរ រួចបានត្រឡប់ទៅកន្លែង ប្រារព្ធពិធីរៀបការដូចធម្មតា បន្ទាប់ពីកូនកំលោះព្យាបាលខ្លួនរួច ប្រមាណ៩០នាទីក្រោយមក៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង