CamNews

តារា 

ជឿឬអត់ថា ដេននី ខ្វាន់ ដល់ថ្នាក់ត្អូញត្អែ គ្មានលុយទិញ iPhone 7 ប្រើដូចគេ?

(ភ្នំពេញ)៖ តើទស្សនិកជន​ជឿទេថា តារាសម្តែងសិចស៊ី ចូលចិត្តចំហដើមទ្រូង កញ្ញា ដេននី ខ្វាន់ ក្រដល់ថ្នាក់អត់លុយទិញទូរស័ព្ទ ស៊េរីទំនើប iPhone 7 ដែលទើបបង្ហាញរូបរាងថ្មី នៅលើទឹក​ដី​ប្រ​ទេសកម្ពុជា ស្ថិតក្នុងតម្លៃជាង១ពាន់ដុល្លារប្រើដូចគេនោះ ? បច្ចុប្បន្នត្រូវបានមហា​ជន​ កត់​សម្គាល់ឃើញ​ថា នាង ដេននី ខ្វាន់ មិនត្រឹមតែលេចធ្លោជាមួយ ភាពសិចស៊ីប៉ុណ្ណោះទេ ថែមទាំ​ងល្បី​ល្បា​ញរឿងប្រើប្រាស់ សម្ភារៈទំនើបៗ និងមានតម្លៃថ្លែៗទៀតផង។

កញ្ញា ដេននី ខ្វាន់ បានរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ហាក់បន្ទាប់ខ្លួនឯងថា «ឃើញគេទិញ iPhone 7 ហើយបង្ហោះអួតពេញ Facebook...ចង់ទិញដូចគេណាស់ តែមិនដឹងថ្ងៃណា ឆ្នាំណា មានលុយទិញប្រើដូចគេនោះទេ ទ្រាំទៅ ដេននី អើយធ្វើម៉េច យើងមិនមានលុយទិញ សម្ភារនិយម អួតដូចគេ…!»។

ថ្វីត្បិតតែយ៉ាងនេះក្តី ក៏មានទស្សនិកជនជាច្រើន ប្រាកដជាពុំជឿទេ និងបានដឹងច្បាស់ថា គ្រាន់តែទូ​រស័ព្ទ iPhone 7 តម្លៃត្រឹមតែជាង១ពាន់ដុល្លារប៉ុណ្ណឹង វាមិនដល់ថ្នាក់តារាស្រី កញ្ញា ដេននី ខ្វាន់ ក្ររហូតគ្មានលុយទិញប្រើនោះទេ។ ម្យ៉ាងទៀតសម្តីមួយនេះ គ្រាន់តែជាលេសធ្វើជាទម្លាក់ មិនច​ង់អួត​ខ្លួន ដូចតារាសិល្បៈៗឯទៀតប៉ុណ្ណោះ ព្រោះថា រថយន្តស៊េរីទំនើប ផ្ទះវីឡា មុខជំនួញ ដែ​លជះលុយខ្ទង់រាប់ម៉ឺនដុល្លារ កញ្ញា ដេននី ខ្វាន់ មានសមត្ថ​ភា​ពអាចយកវា មកគ្រប់គ្រង​បា​ន​ ហេតុអ្វីគ្រាន់តែទូរស័ព្ទ iPhone 7 តម្លៃត្រឹមតែជាង១ពាន់ដុល្លារ នាងគ្មានមមត្ថភាពទិញវា យកមកប្រើប្រាស់នោះ?

រហូតមកទល់ពេលនេះ ពុំត្រូវបាននរណាម្នាក់ដឹងច្បាស់ ពីគោលបំណង ដែលកញ្ញា ដេននី ខ្វាន់ បង្ហោះសារបន្ទាបខ្លួន ដល់ថ្នាក់រកលុយទិញទូរស័ព្ទ ស៊េរីទំនើប iPhone 7 នៅឡើយទេថា នាង​មា​​នគោលបំណង និង​ចង់​​សំដៅពីអ្វីឲ្យពិតប្រាកដ ខណៈមានមតិខ្លះ ក៏បានសង្ស័យលើចំណុ​ចពីរ​ គឺទី១៖ តារាស្រីរូបនេះ មានបំណងរិះគន់បញ្ឆិតបញ្ឆៀង ឲ្យតារាសិល្បៈមួយចំនួន ដែលពូកែ​ខាង​អួតរឿងប្រើប្រាស់របស់ថ្លៃៗ និងទី២ ​កញ្ញា ដេននី ខ្វាន់ ទំនងមានបំណងចង់ឲ្យ បុរសណា​ម្នាក់​ទិញ​ទូរស័ព្ទនេះ ជាកាដូរអនុស្សាវរីយ៍ ឲ្យនាងក៏ថាបាន៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Dany kvan