CamNews

តារា 

ឆាយ ស្រីពេជ្រ វក់វីសម្តែងរឿងផ្ទួនៗ លេងខ្វល់ពីស្នេហា

ភ្នំពេញៈ តារាសម្តែង ឆាយ ស្រីពេជ្រ បានបង្ហើបឲ្យដឹងថា មួយរយៈពេលនេះនាង មានការមមាញឹក ជាមួយ ការងារ សិល្បៈច្រើន គ្មានពេលសម្រាកទេ ថតរឿងពីមួយទៅមួយមិនដាច់ ។ ពេលវក់វី នឹងការសម្ដែងពេកទៅ នាងហាក់ លែងចង់គិតពីរឿង ស្នេហាតទៅទៀត បើទោះជាពេលនេះនាងកំពុង តែមានគម្រោងត្រៀមខ្លួនចូលរោងការក៏ដោយ ។

កន្លងមក គេនៅចាំបានថា តារាស្រីសាច់សរម៉ដ្ឋ រលោង កញ្ញា ឆាយ ស្រីពេជ្រ ធ្លាប់ទម្លាយថា នាងត្រូវបាន ម្តាយ បង្ខំឲ្យរៀបការ ជាមួយបុរសមេម៉ាយ ជាង៤០ឆ្នាំម្នាក់ រស់នៅអាម៉េរិក និង មានគម្រោងបញ្ចប់សិល្បៈ ចាកចេញ ទៅរស់នៅជាមួយ អនាគតស្វាមី នៅក្រៅប្រទេស ។ ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវ បានសាបរលាបទៅវិញ បន្ទាប់ពី សន្ទុះការ ងារសិល្បៈ របស់នាង មានការមមាញឹកច្រើន ផ្ទួនៗគ្នា ធ្វើឲ្យនាងគ្មានពេលទៅ គិតគូរឿង រៀបការ តទៅទៀត ។

ថ្លែងប្រាប់ LookingTODAY នៅក្នុងពិធីក្រុងពាលី “រឿងទឹកចិត្តប្រពន្ធ” កាលពីពេលថ្មីៗនេះ កញ្ញា ឆាយ ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា ការងារសិល្បៈរបស់នាង មានការមមាញឹកច្រើន ថតរឿងជាប់ៗគ្នា ។ ជាស្ដែង នៅពេលថ្មីៗនេះ នាងទើបតែទទួល ថតរឿងថ្មីមួយទៀត ឲ្យផលិតកម្ម រ៉ក់ ដោយនៅក្នុងរឿងថ្មីនេះ នាងត្រូវ ចេញទៅថត នៅប្រទេស ម៉ាឡេស៊ី រយៈពេល២០ថ្ងៃផងដែរ ។

កញ្ញារូបស្រស់សម្រស់ផូរផង់ ឆាយ ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា “សម្រាប់ខ្ញុំពេលនេះ គឺមានការរវល់ការងារ ច្រើន មិនសូវមានពេល ទៅខ្វល់រឿងស្នេហាទេ ហើយសម្រាប់គ្រួសារ ក៏ដូចគ្នា ដោយសារតែគាត់ឃើញខ្ញុំ រវល់ ជាមួយការងារ មិនចង់ឲ្យ បែកអារម្មណ៍ ឬក៏ចោលការងារ ពាក់កណ្តាលទីនោះទេ ខ្ញុំគិតថា អ្នកដែលស្រឡាញ់ ខ្ញុំ ត្រូវតែយល់ពី អារម្មណ៍របស់ខ្ញុំ បើមិនយល់ ឬក៏ធ្វើតាមសំណូមពរខ្ញុំទេ គឺមានតែបណ្ដែតបណ្ដោយ ទៅតាមហ្នឹង ព្រោះខ្ញុំអត់ខ្វល់ ច្រើនទេឥឡូវនេះ..” ។

កញ្ញា ស្រីពេជ្រ បានប្រាប់ទៀតថា នៅក្នុងរឿងថ្មី នាងសម្តែងនេះ គឺអ្នកដឹកនាំរឿង តម្រូវឲ្យនាងសម្តែងជាតួ ឈ្មោះ “រតនា” សម្តែងជាតួកាចឈ្នានីស ឡូយឆាយ មានចរិកឆេវឆាវ គ្មានគុណធម៌ បង្កតែជំលោះ លោភលន់ ។ ស្រីពេជ្រ រំពឹងថា ក្រោយពីរឿងនេះថតចប់ ដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ ស៊ីធីអិន ប្រាកដជាទទួល បានការគាំទ្រច្រើន ព្រោះ រឿងមួយនេះមាន បង្កប់អត្ថន័យជ្រាលជ្រៅ និងមានការចេញទៅថត នៅក្រៅ ប្រទេសផងដែរ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news