CamNews

កីឡាអន្តរជាតិ 

Man U បានត្រឹមតែស្មើរនិង Benfica

នៅក្នុងការប្រកួតក្របខណ្ឌ័ពានរង្វាន់អ៊ឺរ៉ុប Champion League ដែលបានធ្វើការប្រកួតកាល
ពីថ្ងៃពុធនេះរវាងក្រុមប្រទេសអង់គ្លេស Manchester Unitied និងក្រុមរបស់ប្រទេស ប័រទុយ
ហ្គាល់ Benfica គឺបានត្រឹមតែលទ្ធផលស្មើរគ្នា ១-១។

ក្រុមទាំងពីរនេះត្រូវបានគេកត់សំគាល់ថាជាក្រុមដែលមានប្រជាប្រិយភាពបំផុតនៅក្នុងពូល
C ដែលក្នុងពូល C នេះក៏មានក្រុម Basel មកពីប្រទេស Switzerland និង ក្រុម Otelul Galati មកពីប្រទេសRomania ផងដែរ។ Manchester United បានឈ្នះការប្រកួតចំនួន៤លើករួចមក
ហើយដែលមាន ១៨ពិន្ទុ។ គ្រាប់បាល់ទី១ត្រូវបានសុត បញ្ចូលទីដោយក្រុម Benficaដែលនៅ
ក្នុងនាទីទី២៥ កីឡាករ Paraguayan Cardozo បានទទួលបាល់ពីកីឡាករGaitanនិងបានញាក់
ដាច់ខ្សែការពារ ManUtd Evan ហើយក៏បានសុតបញ្ចូលទី។ នៅក្នុងនាទីទី៤២ កីឡាករRyan
Giggs បានធ្វើការសងសឹកបានសំរេចលើក្រុម Benfica។ ចូលដល់តង់ទី២ លោក Sir Alec
Ferguson បានធ្វើការផ្លាស់ប្តូរកីឡាករចំនួនពីគឺកីឡាករChicharito និង Nani ជំនួសកីឡាករ
Valencia និង Fletcher។ ប៉ុន្តែការផ្លាស់ប្តូរនេះហាក់ដូចជាមិនមានលទ្ធផលទេតែផ្ទុយទៅវិញ នៅក្នុង២៥នាទីចុងក្រោយក្រុមBenfica កាន់តែបើកការវាយលុកនិងមានឪកាសសុតជាច្រើន
លើករហូតដល់ចប់តង់ទី២ ក្រុមទាំង២ បានត្រឹមតែស្មើរគ្នាប៉ុណ្ណោះ៕

ដោយ វឌ្ឍនា

Tags: