CamNews

តារា 

នាង Kang So Ra ក្លាយជាតារាសម្តែង មានជើងស្អាតជាងគេ

កូរ៉េ៖ បើតាមប្រភពព័ត៌មាន កម្សាន្តបរទេស បានចុះផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤នេះ នាង Kang So Ra តារាសម្តែងកូរ៉េខាងត្បូង ដែលមានសម្រស់ដ៏ស្រស់ស្អាត ត្រូវបានក្លាយជាតារា មានជើងត្រង់ស្អាត ជាងគេ និងសិចស៊ីបំផុត ។ តារាសម្តែងរូបនេះ បានបង្ហាញវត្តមាន ក្នុងពិធីសន្និសីទ សារព័ត៌នៃព្រឹត្តិការណ៍ដាក់ បើកដំណើរការខ្សែភាពយន្ត "Misaeng" ។

កាលពីម្សិលមិញវត្តមាន នាង Kang So Ra បើកដំណើរការខ្សែភាពយន្ត "Misaeng" របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ tvN បានចូលរួមក្នុង សន្និសីទសារព័ត៌មាន មុនពេលការបញ្ចាំងរឿង នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៤ខាងមុខនេះ។ ដោយឡែកវត្តមាន នាងធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លំាង ចំពោះរូបនាង បន្ទាប់ពីនាងបានក្លាយជាតារាសម្តែង មានជើងស្អាត និងសិចស៊ីបំផុត ក្នុងប្រទេសកូរ៉េ ។

ក្នុងព្រឹត្តិការណ៍នេះ នាង Kang So Ra បានបង្ហាញសម្លៀកបំពាក់ខ្មៅ សិចស៊ីបែបសាមញ្ញ ជាមួយស្បែកជើងកែង ពណ៌ទឹកក្រូច ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea