CamNews

កីឡាអន្តរជាតិ 

ឈ្មោះក្រុមបាល់ទាត់វែងៗបំផុត ដែលអាចធ្វើអោយអ្នកអាន ដាច់ខ្យល់បាន

ពេលនិយាយដល់ឈ្មោះវែងៗ ទស្សនិកជន ច្បាស់ជាគិតថា មានតែក្រុមបាល់ទាត់ថៃទេ
ទើបមានឈ្មោះវែងៗ តែតាមពិត មិនត្រឹមតែក្រុមបាល់ទាត់ថៃនោះទេ សូម្បីតែក្រុមបាល់
ទាត់ ខាងប៉ែកអឺរ៉ុប ក៏មានឈ្មោះវែងៗ ដែលធ្វើអោយអ្នកអាន ដាច់ខ្យល់ម្តងៗដែរ ។

នេះជាក្លឹបបាល់ទាត់មួយនៅប្រទេសថៃ ដែលមានប្រវែងឈ្មោះរហូតដល់ទៅ ១៩៦ តួរ
អក្សរឯណោះគឺ Krung Thep Mahanakhon Amon Rattanakosin Mahinthara Ayuthaya
Mahadilok Phop Noppharat Ratchathani Burirom Udomratchaniwet Mahasathan Amon
Piman Awatan Sathit Sakkathattiya Witsanukam Prasit Bravo Association Football Club 
ដែលត្រូវបានគេហៅកាត់ថា Bravo Football Club ។ គេបានសួរទៅកាន់ អ្នកចាត់ការរបស់
ក្លឹបបាល់ទាត់មួយនេះថា ហេតុអ្វីក៏ឈ្មោះវែងអីវែងយ៉ាងនេះ? អ្នកចាត់ការឆ្លើយថា ឈ្មោះ
ដែលវែងនេះ គឺចេញពីដើមកំណើតរបស់ក្រុម ហើយក៏ជាការរំលឹកដល់សម័យបុរាណ ក្រុង
បាងកកផងដែរ ។

ចំណែកក្រុមមួយនេះក៏មិនណយដែរ គឺថាឈ្មោះរបស់ក្លឹបបាល់ទាត់មួយនេះ មានប្រវែង
១៨៩ តួរអក្សរគឺ Samosorn Krungthep Maha Vittiyalai Mahanakorn Boworn Rattanakosin
Mahintara  Yutthaya  Mahadilok  Phop  Noparat  Rajathani  Burirom  Udom Rajaniwet
Mahasatharn Amorn Phimarn Avatarn Sathit Sakkatattiya Vishnukarm Prasit
 ដែលហៅ
កាត់ថា Bangkok University FC ។ 

ទោះជាយ៉ាងនេះក្តី មិនមែនមានតែនៅប្រទេសថៃនោះទេ​ ដែលមានក្លឹបបាល់ទាត់ ឈ្មោះ
វែងៗនោះ នៅប៉ែកអឺរ៉ុបក៏មានដែរគឺ ក្រុមរបស់ប្រទេស Wales ដែលមានប្រវែង ៧០ តួរ
អក្សរគឺ Clwb Pel-droed Llanfairpwllgwyngyllgogerychwyrndrobwll-Llantysiliogogogoch
ដែលសព្វថ្ងៃ ត្រូវបានគេហៅកាត់ថា Clwb Peldroed Llanfairpwll Football Club ។



ចំណែកក្រុមមួយនេះគឺនៅប្រទេស Ireland ដែលមានប្រវែង ៨១ តួរអក្សរគឺ University
College Dublin, National University of Ireland Dublin Association Football Club ឬក៏អាច
ហៅឈ្មោះមួយទៀតដែលមានប្រវែង ១០២ តួរអក្សរគឺ Cumann Sacair Ollscoil nah Éireann
Baile Atha Cliath Baile Atha Cliath, nah Éireann Ollscoil Naisiunta Baile Atha Cliath ។

ចុងក្រោយនេះ គឺជាឈ្មោះក្រុមដែលលេងនៅ ក្របខណ្ឌ Bundesliga ជាក្រុមមួយដែលល្បី
គ្រាន់បើដែរ នៅ Bundesliga នោះក៏មានឈ្មោះវែងដែរ ដែលមានប្រវែង ៤៥ តួរអក្សរគឺក្រុម
Moenchengladbach 's ​​ Borussia  Moenchengladbach​ Verein fuer Leibesuebungen ឬហៅ
កាត់ថា NAC Breda ។ តែនេះក៏មិនទាន់ជាឈ្មោះពេញនៅឡើយទេ ឈ្មោះពេញមានប្រវែង
៨៦ តួរអក្សរគឺ 
Nooit Opgeven Altijd Doorzetten Aangenaam Door Door Vermaak En Nuttig
Ontspanning Combinatie Breda
 ៕