CamNews

កីឡាអន្តរជាតិ 

វីដេអូ ដែលបុរសៗមិនគួរមើល

ប្រសិនបើអ្នកជាបុរស ហើយចូលចិត្តលេងបាល់ទាត់ ប្រហែលជាអ្នកមិនគួរមើលវីដេអូនេះ
ឡើយ។

អ្នកទស្សនាបាល់ទាត់ Premier League កាលពីទសវត្សរ៍៩០ ពិតប្រាកដណាស់ថាមិនអាច
បំភ្លេចបាននូវការរងរបួសដ៏ដ៏ធ្ងន់ធ្ងររបស់ អ្នកការពារ Phil Babb ក្នុងការប្រកួតរវាង Liverpool
និង Chelsea កាលពីខែកញ្ញាឆ្នាំ១៩៩៨។ដើម្បីទប់ស្កាត់ការទាត់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ
Pierluigi Casiraghi របស់ Chelsea កីឡាករ Phil Babb បានសម្រុកចូលទីក្នុងជំហរសណ្តូក
ជើងទាំងពីរ ។ ប្រហែលជាអ្នកណាក៏អាចស្មានដឹងពីលទ្ធផលដែរ ។ កីឡាកររូបនេះត្រូវបាន
បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។


ចៃដន្យសំណាងមិនល្អ ការរងរបួសបែបនេះ បានកើតឡើងម្តងទៀត ក្នុងការប្រកួត Primera
Divisi�n Argentina កាលពីចុងសប្តាហ៍មុន។ ក្នុងការប្រឹងប្រែងឃាត់បាល់មួយគ្រាប់របស់
Boca អ្នកការពារ Julian Velazquez របស់ Independiente មិនខ្លាចគ្រោះថ្នាក់ បានសម្រុក
ចូលទី ជាមួយនឹងល្បឿនដូចហោះនោះ Velazquez ក៏ធ្លាក់ចូលស្ថានភាពដូច Babb។ ប៉ុន្តែ
សកម្មភាពដ៏ស្វិតស្វាញ​របស់កីឡាកររូបនោះក៏បានជួយអោយក្រុមរបស់ខ្លួន ជៀសវាង
នូវការស៊ុតបញ្ចូលទីបានមួយគ្រាប់ទៀតងផងដែរ៕
http://www.youtube.com/watch?v=rhRW6raof18&feature=player_embedded

ប្រភព៖ bongdaso
ដោយ៖ មិនា

Tags: