ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចររវាងម៉ូតូម៉ាក ស៊ុយស៊ូគីនិក បុកជាមួយម៉ូតូម៉ាកសេ១២៥ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាន បណ្ដាលឱ្យយុវជនពីរនាក់ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ កាលពីវេលាម៉ោង១និង ៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៤ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយ ថា គ្រោះថ្នាក់ចរាចររវាងម៉ូតូពីរគ្រឿងបុក គ្នាខាងលើនេះ បណ្ដាលមកពីជនរងគ្រោះ ដែលបើកម៉ូតូទាំងពីរនាក់ បាននាំគ្នាបើក លឿន ហើយបើកកណ្ដាលផ្លូវតែម្ដង ។
ប្រភពព័ត៌មានពីសាក្សីបានបន្ដទៀតថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិក ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1BV-1623 ក្នុងទិសដៅពីលិច ទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៤ លុះ ពេលធ្វើដំណើរដល់ចំណុចកើតហេតុនោះ បានបុកជាមួយយុវជនម្នាក់ កំពុងជិះម៉ូតូ ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-4539 លាន់ ឮដូចរន្ទះ បណ្ដាល ឱ្យពួកគេទាំងពីរនាក់ដួល បែកក្បាលស្លាប់ ភ្លាមៗមួយរំពេច ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋាននិងនគរបាលចរាចរផ្លូវគោក បានចុះទៅ ជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុ ហើយ ទាក់ទងទៅក្រុមគ្រួសារមកទទួលសពជន រងគ្រោះទាំងពីរនាក់ ទៅធ្វើបុណ្យ តាមប្រពៃណី។
យ៉ាងណាក៏ដោយ អត្ដសញ្ញាណជនរង គ្រោះទាំងពីរនាក់ មិនត្រូូវបញ្ជាក់ពីសមត្ថ កិច្ចនៅឡើយទេ ។ ដោយឡែកម៉ូតូរបស់ ពួកគេ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីប្រគល់ឱ្យសាច់ញាតិ នៅពេលក្រោយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល