ភ្នំពេញៈ ដោយសារជំងឺ ប្រចាំកាយធ្ងន់ធ្ងរ រហូតដល់ថ្នាក់ ត្រូវចេញទៅព្យាបាល នៅប្រទេស
វៀតណាម បានតម្រូវ កញ្ញា ហេង ម៉ារាឌី បោះបង់ចោល អាជីពសិល្បៈមួយរយៈធំ សង្ងំកាយ
ព្យាបាលជំងឺ រហូតដល់ធូរស្រាកស្រាន។ នៅពេលនេះ ម៉ារ៉ាឌី បានបង្ហាញខ្លួន ក្នុងសិល្បៈវិញ
ហើយ តែមើលទៅហាក់ មិនសូវប្រឹងប្រែង ស្ទុះស្ទាខ្លាំងដូចមុននោះទេ។
នៅចាំបានថា ដោយសារតែជំងឺពោះវៀនស្អិត ដំណាក់កាលគ្រោះថ្នាក់នោះ ធ្វើឲ្យ ហេង ម៉ារ៉ា
ឌី ត្រូវចំណាយពេលថែរក្សាព្យាបាលជំងឺ យ៉ាងយកចិត្តទុក ដាក់បើមិនដូច្នេះទេ វាអាចប្រឈម
និង ការព្យាបាលជំងឺ ដោយការវះកាត់ ថែមទៀតផង ។
ជុំវិញនឹងស្ថានភាព ជំងឺរបស់តារាស្រី ធ្លាប់មានឈ្មោះល្បី លើការសម្តែង ជាតួកាចឆ្នាស់ឆ្នើម
កញ្ញា ហេង ម៉ារ៉ាឌី កន្លងមកត្រូវបាននាង និងក្រុមគ្រួសារ បង្ហើបឲ្យដឹងថា ជំងឺរបស់នាងហាក់
ចាប់ផ្តើមធូរស្រាល បន្តិចម្តងៗ ហើយត្រូវចាំបាច់ចំណាយ ពេលចេញ ទៅព្យាបាលជាប្រចាំ។
ជាងនេះត្រូវកាត់បន្ថយ ការងារយកពេល ថែរក្សាខ្លួន បើសិនជានាងធ្វើបាន បែបនេះ ជំងឺ
របស់នាង នឹងធូរស្រាលអាចបញ្ចៀស ខ្លួនពីការវះកាត់។
តារាស្រីដែលធ្លាប់តែ មានឈ្មោះបោះសំឡេងល្បីរន្ទឺ ទាំងការសម្តែង និងអាជីពជាអ្នកផាត់មុខ
ប្រចាំក្នុងកម្មវិធី “Face To Face” កញ្ញា ហេង ម៉ារ៉ាឌី ក្រោយពីសម្រេចចិត្ត ផ្អាកការងារសិល្បៈ
ដោយបង្ខំភ្លាមៗនោះ ក្នុងមួយរយៈពេលចុងក្រោយនេះ ចំពោះព័ត៌មាន របស់នាងហាក់ស្ងប់
ស្ងាត់ និងធ្វើឲ្យទស្សនិក ជនមួយចំនួនគិតថា នាងប្រហែលជា អាចបញ្ចប់សិល្បៈ ដោយសារ
តែចង់ ទុកពេលព្យាបាលជំងឺ និងមិនចង់ធ្វើខ្លួន ជាមនុស្សរវល់អត់នឿយ និងរកចំណូល បន្តិច
បន្តួចពីការងារ សិល្បៈនោះទេ។
ដោយឡែកពេលនេះ ស្រីស្អាតដែលធ្លាប់តែសម្តែង ជាតួកាចឈ្នាស់ឆ្នើមបាន យ៉ាងសាកសម
និង ជាម្ចាស់ហាងកែសម្ផស្ស “ម៉ារ៉ាឌីសាឡន” រូបនេះស្ងាត់ៗបែរជា បង្ហាញខ្លួននៅលើ វិថី
សិល្បៈក្នុងអាជីពជាចាស់ ប៉ុន្តែសម្រាប់សន្ទុះ កេរ្តិ៍ឈ្មោះ ប្រជាប្រិយភាពហាក់ ដូចជាធ្លាក់មិន
សូវ ទទួលបានការគាំទ្រ ច្រើនដូចមុនទេ ហើយសូម្បីតែ បណ្តាញសារព័ត៌មាន ក៏មិនបានចុះ
ផ្សាយពី ជីវិតឯកជនរបស់នាង ដូចពេលមុនដែរ ។
ជាមួយគ្នានោះក៏មាន ប្រភពពីអ្នកធ្វើ ការជិតដិតជាមួយនាង បានបង្ហើបឲ្យដឹងថា ចាប់តាំងពី
ម៉ារ៉ាឌី ត្រឡប់មកចាប់ផ្តើម ការងារវិញ គេសង្កេតឃើញនាងហាក់ មិនសូវខ្វល់ខ្វាយឈឺក្បាល
ហាលថ្ងៃនិងការងារ សិល្បៈប៉ុន្មានទេ ព្រោះតែនាងខ្លាចធ្វើឲ្យ ជំងឺរបស់នាងរើឡើងវិញ ហើយ
សម្រាប់កេរ្តិ៍ឈ្មោះ ក្នុងវិថីសិល្បៈ នាងមិនបាន ឈឺក្បាលហាលថ្ងៃទេ ទោះបីល្បីឫមិនល្បី ដូច
មុនក៏ដោយ ៕
ដោយ ៖ LookingTODAY
ផ្តលសិទ្ធ ៖ ដើមអំពិល