CamNews

តារា 

ដេវីដ បេកខាំ ជាមួយនឹងម៉ូតូរាងបែបបុរាណ

កាលពីម្សិលមិញនេះ សារព័រមានរបរទេសបានចេញផ្សាយ រូបភាពរបស់តារាបាល់ទាត់
ដេវីដ បេកខាំ ដែលត្រូវថតបានខណៈពេលដែលរូបលោកកំពុងជិះម៉ូតូ ដែលមានរាង
បុរាណមួយ នៅតំបន់ West Hollywood ឆ្លងកាត់រថយន្តដឹកភ្ញៀវទេសចរណ៍មួយ។

ទាក់ទងនិងប្រភេទ ម៉ូតូ ដែលលោកដេវីត បេកខាំ ជិះ អ្នកតំនាងរបស់តារារូបនេះបាន
និយាយថា ម៉ូតូរបស់លោកត្រូវបានកែចេញពីម៉ូតូ Knucklehead ផលិតឆ្នាំ ១៩៩៣
ដោយក្រុមហ៊ុន The Garage Company។ ម៉ូតូមួយនេះត្រូវបានចំណាយពេលកែអស់
រយៈពេលជាង ៦ ខែទើបរួចរាល់។ រីឯតម្លៃពិតប្រាកដមិនត្រូវបានគេឲ្យដឹងឡើយ។

លោក Andy Downes អ្នករាយការណ៍អំពីយានយន្ត របស់សារព័រមាន Motor Cycle News បាននិយាយថា ជាធម្មតា ការកែច្នៃម៉ូតូបែបនេះ ត្រូវអស់ទឹកប្រាក់ពី ៥០.០០០ ដុល្លាអាមេរិក
ទៅ ១០០.០០០ ដុល្លាអាមេរិក។ ជាមួយនឹង ទឹកប្រាក់នេះ អតិថិជន នឹងបានម៉ូតូដែលមាន
រូបរាងតាមតម្រូវការ៕







ជាងកំពុងច្នៃម៉ូតូសម្រាប់លោក ដេវីដ បេកខាំ។ រូបថតនេះត្រូវបានបង្ហោះលើគេហទំព័រ
ហ្វេសបុក (Facebook) របស់លោកដេវីដ បេកខាំ។

រូបភាពនៃម៉ូតូ ប្រភេទ Knucklehead ផលិតឆ្នាំ ១៩៩៣​ ដែលត្រូវបានលោកដេវីដ
បេកខាំជ្រើសរើសសម្រាប់ធ្វើការកែប្រែ។
(mail online)
ដោយៈសំអាត

Tags: