ភ្នំពេញ៖ ភាពល្បីល្បាញខ្ចរខ្ចាយ របស់តារាសម្ដែង សិចស៊ីប៉ះសក់ សេង សូណា ត្រូវបានគេដឹង ថា បានមកពីចំណែក នៃការលែងខ្លួន សិចស៊ីរបស់នាង យ៉ាងច្រើនក្រាសក្រែល ក្នុងការក្ដោប ក្ដាប់ប្រជាប្រិយភាព មកដល់សព្វថ្ងៃនេះ ។ ជាការពិតថ្មីៗនេះ បន្ទាប់ពីត្រូវព្រនង់ នៃសំឡេងរិះគន់ យ៉ាងចាស់ ពីចំណោមមហាជន ទូទៅ ក៏ដូចជាប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ព្រមទាំងក្រសួងវប្បធម៌ បម្រុងហៅនាង ទៅដុសក្អែលចេញផងនោះ បានធ្វើឲ្យ សេង សូណា បន្ធូរដៃក្នុងការស្លៀកពាក់មកវិញ ដោយប្ដូរស្ទីលថ្មី ក្នុងការតុបតែងខ្លួន បែបធម្មតាៗ ឬមិនសិចស៊ី ចាស់ដៃដូចមុន។
ក្រោយពីប្ដូរឥរិយាបថ ក្នុងការតុបតែងខ្លួន គេអាចសន្និដ្ឋានបានថា សេង សូណា នៅតែរក្សាប្រជា ប្រិយភាពរបស់នាងឲ្យស្ថិតស្ថេរដដែល ខណៈនាងជាតារាសម្ដែង ដែលត្រូវបានផលិតកម្ម ក្រៅ ស្រុកចាប់អារម្មណ៍ ទាក់ទងនាងថតខ្សែភាពយន្តជាហូរហែ ។ ជាក់ស្ដែង រឿង ឆ្នាំវក ឬ Year Of The Monkey ដែលមានអ្នកដឹកនាំ ជាជនបរទេស គឺនាងទើបតែថតបញ្ចប់ថ្មីៗនេះប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ សេង សូណា បានបង្ហើបប្រាប់ថា នាងគ្រោងចេញទៅអាមេរិក រយៈ ៣ ខែ ដើម្បី ទៅច្រៀង តាមរយៈការធានា ពីអ្នករស់នៅទីនោះ ដើម្បីបង្កើនប្រជាប្រិយភាពនាង នៅក្រៅ ប្រទេសទៀតផង ។
ចង់ដឹងថា ស្ទីលថ្មីដែល សេង សូណា អះអាងថា មានលក្ខណៈសមរម្យ ជៀសផុតពីសំឡេង រិះគន់នេះ មានសណ្ឋានភាពយ៉ាងណានោះ សូមទស្សនា ទាំងអស់គ្នា ជាមួយ LookingTODAY៖
ផ្តល់សិទ្ធិ ៖ ដើមអំពិល