CamNews

តារា 

ជា វណ្ណារិទ្ធ ចង់​ប្លែក​ពី​គេ ជូន​នំខួបកំណើត​ឲ្យ​ភរិយា​ដល់​ទៅ​៨

ភ្នំពេញៈ ពិធីករ និងជាតារាសម្តែងល្បីឈ្មោះ មានភាពលេចធ្លោប្រចាំ ស្ថានីយទូរទស្សន៍
បាយ័ន លោក ជា វណ្ណារិទ្ធ កាលពីយប់មិញ បានរៀបចំកម្មវិធីជប់លៀង ខួបកំណើតឲ្យ
ភរិយាជាទីស្រលាញ់ ដែលមើលទៅមាន ភាពខុសប្លែកគ្នាពី កម្មវិធីខួបកំណើត របស់តារា
ដទៃ ដោយលោកបានត្រៀម នំខួបកំណើតដល់ទៅ៨ ជូនភរិយាបណ្តូលចិត្តរបស់ខ្លួន ។

ពិធីករល្បីឈ្មោះ មានភាពលេចធ្លោខ្លាំង តាមរយៈកម្មវិធី “ Cha Cha Cha ” លោក ជា វណ្ណា
រិទ្ធ តែងតែបង្ហាញពី សុភមង្គលក្នុងគ្រួសារ បង្ហាញពីភាព ផ្អែមល្ហែមស្អិតល្មួត ប្រៀបដូចជាស្ករ
និងស្រមោច ។ ជាក់ស្ដែងកាលពីយប់មិញនេះ លោកបានរៀបចំ កម្មវិធីជប់លៀង ឲ្យភរិយា
បណ្តូលចិត្ត ដោយក្នុង កម្មវិធីជប់លៀងនេះ មានភាពខុសប្លែកពីគេ ត្រង់ថា លោកបានជូននំ
ខួបកំណើតដល់ទៅ៨ ដល់ភរិយា ក្នុងថ្ងៃខួបកំណើត ជំនួសការដូ ។ ជាធម្មតានៅក្នុង ពិធីខួប
កំណើតៗនីមួយៗ តែងតែមានកាដូជូន មនុស្សជា ទីស្រលាញ់របស់គេ ។ តែដោយឡែក បុរស
សង្ហារូបនេះ បែរជាត្អូញត្អែរថា គ្មានសមត្ថភាព ទិញកាដូ ពិសេសជូនភរិយា រូបស្រស់នៅថ្ងៃ
នេះទេ ដោយគេប្តូរមកជាការ សរសេរពាក្យសម្តី ស្តែងឲ្យឃើញពី ទឹកចិត្តស្រឡាញ់ជំនួសវិញ។

នៅក្នុងសម្តីនោះ លោកបានសរសេរបង្ហាញ ជាសាធារណៈនៅលើ Facebook ថា “ឆ្នាំនេះខ្ញុំ
គ្មានអ្វីពិសេស និងធំដុំឬរបស់មានតំលៃ ដូចគេ សម្រាប់ថ្ងៃខួបកំណើត របស់ប្រពន្ធខ្លួននោះ
ទេ ។ តែយ៉ាងហោចណាស់ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាព ក្នុងរយៈពេលកន្លងមកនេះ ដើម្បី
រកលុយ និងសាងនូវសុភមង្គល គ្រួសារមួយដ៏សាមញ្ញ ព្រមទាំងបង្កើត Bussiness(មុខជំនួញ)
តូចមួយ ជាមួយគ្នា ។ ថ្មីៗនេះយើងបានជួលផ្ទះ ដើម្បីរស់នៅ និងពង្រីកសាខា Pinkdayបាន ” ។

នៅក្នុងសម្តីនោះ លោកបានព្រលយពាក្យសម្តី បង្ហាញពីទឹកចិត្ត ស្រឡាញ់ភរិយាជាទីស្នេហា
នោះថា “ថ្វីត្បិតតែវាមិនមែនជាផ្ទះ ផ្ទាល់ខ្លួន របស់យើង តែបងគិតថា វាពិតជាមានន័យសម្រាប់
ជីវិត របស់យើង ទាំងពីររីករាយ ថ្ងៃកំណើតអូនសំឡាញ់ បងចង់ប្រាប់អូនថា បងស្រឡាញ់អូន
និងជារៀងរហូត..! ” ។

ជាការពិតណាស់ តាមរយៈពាក្យ សម្តីទាំងអស់នេះ ស្តាប់ទៅពិតជា ផ្អែមល្ហែមជាងទឹកឃ្មុំទៅ
ទៀត ធ្វើឲ្យមនុស្សស្រីជាច្រើន ស្តាប់ ហើយនាំគ្នា រំភើបចិត្តមិនតិចទេ ។ សម្រាប់ការជូនកាដូ
នំខួបកំណើត ក្នុងថ្ងៃខួបកំណើត សម្រាប់មនុស្សម្នាក់ មាននំដល់ទៅ៨នេះ នៅមិនទាន់ មានអ្នក
ណាម្នាក់ ក្នុងចំណោម ពួកគេទាំងពីរចេញ មុខបកស្រាយពីអត្ថន័យ នៃការជូននំខួបដ៏ ច្រើនដល់
ថ្នាក់នេះ នៅ ឡើយទេ ៕

 


ដោយ ៖​ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment chea vannarith