CamNews

ព័ត៌មានជាតិ 

រថយន្តកាមរី ក្រឡាប់ផ្ងារជើង ខ្លួនឯង បណ្តាលឲ្យមនុស្ស ៧នាក់ របួសធ្ងន់-ស្រាល និងស្លាប់ម្នាក់

រតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយកើតឡើង ដោយសារតែអ្នកបើករថយន្ត កាមរី បើកដោយ ល្បឿនលឿន បុកនឹងប្រឡាយរងទឹកភ្លៀងផ្លូវជាតិពេញទំហឹង ក្រឡាប់ផ្ងារជើងទ្រមេឃ បណ្តាលឲ្យ មនុស្ស ៧នាក់របួសធ្ងន់-ស្រាល និងស្លាប់ក្មេងស្រីម្នាក់ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង ២២និង០០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់យក្សឡោម ។ ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងនគរបាល ចរាចរ ចុះដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះ ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តរតន គិរី ។

សាក្សីនៅក្បែរកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា ពួកគាត់បានឃើញរថយន្តនោះ បើកបរដោយល្បឿន លឿន មានទិសដៅពីកើតមកលិច ពោលគឺចូលក្រុងបានលុង ស្រាប់តែមកដល់កន្លែងកើតហេតុបុកនឹង ប្រឡាយរងទឹកភ្លៀង ផ្លូវជាតិលាន់សូរដូចរន្ទះបាញ់ ក្រឡាប់ផ្ងាជើងទ្រមេឃតែម្តង ។

នគរបាលចរាចរ ប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ សុផល ហៅបញ្ញា ស្នាក់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង (អ្នកបើកបររងរបួសធ្ងន់) ទី២-ឈ្មោះ ហ៊ួត សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងឡាន (របួសស្រាលស្នាក់នៅជាមួយអ្នកបើកបរ) ទី៣-ឈ្មោះឆឹង សុរាជ ភេទប្រុស អាយុ១៨ ឆ្នាំ មុរបរជាងឡាន(ស្រាល) ស្នាក់នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ទី៤-ឈ្មោះ ហ៊ុន ស្រីនិត ភេទស្រី អាយុ១៨ឆ្នាំ សិស្ស មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក(ស្លាប់) ទី៥-ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ (របួសធ្ងន់) ទី៦-ឈ្មោះ អ៊ាម ចាន់ឌី ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង សិស្ស (ស្រាល) និងទី៨ ឈ្មោះ ពៅ វណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ សិស្ស (ស្រាល)។

នគរបាលចរាចរខាងលើ ប្រាប់បន្តទៀតថា រថយន្តក្រឡាប់ផ្ងារជើងខ្លួនឯងនេះ មានម៉ាក កាមរី ស្វិត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ង.7611.ភព2 ។

សមត្ថកិច្ចបន្ទាប់ពីធ្វើការត្រួតពិនិត្យរួច បានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ដោយក្តីទុក្ខសោក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh