CamNews

តារា 

នាង Park Shin Hye ឡើងទម្ងន់ខុសពីធម្មតា

កូរ៉េ៖ តារាសម្តែងកូរ៉េដ៏ល្បី នាង Park Shin Hye បានធ្វើឲ្យ ទស្សនិកជន មានការភ្ញាក់ផ្អើល យ៉ាងខ្លំាង បន្ទាប់ពីអ្នកគាំទ្រ ឃើញវត្តមាននាង ក្នុងព្រឹត្តិការណ៍ សន្និសីទកាសែត បង្ហាញខ្សែភាពយន្តថ្មី គឺរឿង "On the circle" ត្រូវបានគេសង្កេតឃើញ នាងឡើងទម្ងន់ ខុសធម្មតា ដោយសាច់កំភ្លៅ ឡើងធំបាត់បង់ ភាពសិចស៊ី តែម្តង ។ នេះបើតាមការចេញ ផ្សាយពីគេហទំព័រ បរទេស កាលពីថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៤ កន្លងទៅ ។

នៅថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០១៤ កន្លងទៅ នាង Park Shin Hye ជាមួយតារាសម្តែង លោក Go Soo និងលោក Yoo Yeon Seok បានចូលរួម សន្និសីទកាសែតមួយ បង្ហាញខ្សែភាពយន្តថ្មី គឺរឿង "On the circle" ហើយនៅក្នុង ព្រឹត្តិការណ៍នេះ នាង Park Shin Hye អួតសម្រស់ស្បែកមុខ វ័យក្មេងជាមួយ សម្លៀកបំពាក់ ចម្រុះពណ៌ទាក់ទាញ ប្រជាប្រិយភាព ពីទស្សនិកជន តែបែរជានាងបញ្ចេញ នូវសាច់កំភ្លៅយ៉ាងធំ ជាមួយសំពត់ខ្លី ទៅវិញ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea