កាលពីចុងសប្ដាហ៍កន្លងមកនេះមានសារព័ត៌មានលើ Internet របស់ចិនបានចុះផ្សាយព័ត៌មានក្ដៅ
ស្លឹកត្រចៀកមួយដែលគេបានចុះថាម្ចាស់បទចម្រៀង Gangnam Style គឺ Psy ដែលជាបុរសមាន
គ្រួសារកូន ២ ហើយមកនោះ មានសម្ព័ន្ធភាពស្នេហាជាមួយនឹងមេក្រុម Girls' Generation គឺនាង
YoonA។
តាមការចុះផ្សាយ គេបានចុះផ្សាយថាពួកគេទាំង ២ បានលួចលាក់ស្រលាញ់គ្នាមកជាង ៦ ខែមក
ហើយ តែជុំវិញបញ្ហានេះអ្នកនាំពាក្យរបស់ SM Entertaiment បានបដិសេធរឿងនេះទាំងស្រុងជា
មួយនឹងការបកស្រាយថា វាមិនមែនជាការពិត ហើយចុះព័ត៌មានអោយតែមានអ្នកចូលមើល។
អ្នកនាំពាក្យរបស់ SM Town រូបនេះបានបន្តផងដែរថាវាមិនជាបញ្ហាអ្វីនោះទេ ដែលគេបានទទួល
ព័ត៌មានអាក្រក់ ពីសំណាក់សារព័ត៌មានចិន ព្រោះវាមិនមែនជាលើកទី ១ នោះទេ ហើយចំពោះ
ព័ត៌មានមួយនេះក៏មិនចាំបាច់អោយមានវិធានការណ៍អ្វីច្រើននោះទេព្រោះវាគ្រាន់តែជាព័ត៌មាន
ដែលសរសេរអោយតែមានមនុស្សចូលមើលប៉ុណ្ណោះ។
ជាមួយគ្នានេះផងដែរថ្ងៃដែលព័ត៌មាននេះចេញមកនោះវាត្រូវបានក្លាយជាព័ត៌មានដែលពេញ
និយមជាងគេនៅលើបណ្ដាញ Internet ហើយក៏មានមនុស្សជាច្រើនមិនយល់ស្របផងដែរ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Soompi