CamNews

ព័ត៌មានជាតិ 

ក្មេងស្រីម្នាក់ តូចចិត្ដមិត្ដភក្ដិខ្ចីម៉ូតូយក ទៅបញ្ចាំដឹង ដល់ម្ដាយ លេបថ្នាំសម្លាប់ខ្លួន

កណ្ដាល ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ជា សិស្សរៀនថ្នាក់ទី៨ នៅវិទ្យាល័យហ៊ុនសែន តាខ្មៅ ខេត្ដកណ្ដាល បានដាច់ចិត្ដលេបថ្នាំ សម្លាប់ខ្លួន ព្រោះតែតូចចិត្ដមិត្ដភក្ដិខ្ចីម៉ូតូ ទំនងជាសង្សាររបស់នាង ហើយយកទៅដាក់ បញ្ចាំ ៣០០ដុល្លារ រួចក៏បែកធ្លាយរឿងនេះ ដល់ម្ដាយជជីកសួរនាំ។

ក្មេងស្រីរងគ្រោះ ក្រោយពីលេបថ្នាំងងុយ ដេកជាច្រើនគ្រាប់មុនដំបូងឡើយមិនទាន់ ស្លាប់នោះទេ គឺប្រកាច់ប៉ុន្ដែបើទោះបីក្រុម គ្រួសារជួយដឹកយកទៅសង្គ្រោះភ្លាមៗនៅ មន្ទីរពេទ្យក៏ដោយនោះ ក៏មិនអាចជួយ សង្គ្រោះបានឡើយ ។

អំពើអត្ដឃាតលេបថ្នាំសម្លាប់ខ្លួនរបស់ ក្មេងស្រីរូបនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះរូបនេះ ឈ្មោះសឿន នីសា អាយុ១៤ឆ្នាំ ជាសិស្សវិទ្យាល័យហ៊ុនសែន តាខ្មៅ ជាសិស្សថ្នាក់ទី៨ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា មុន ពេលកើតហេតុ ពោលកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះត្រូវបានមិត្ដភក្ដិរបស់ ខ្ចីម៉ូតូម៉ាកកូនទាយកទៅបញ្ចាំ តម្លៃ៣០០ ដុល្លារ ប៉ុន្ដែមិនបានប្រាប់ម្ដាយនោះឡើយ ។

សមត្ថកិច្ចបានបន្ដទៀតថា ក្រោយការ ដឹងរឿង ស្ដ្រីជាម្ដាយបានជជីកសួរនាំទើប ក្មេងស្រីរងគ្រោះ ប្រាប់ពីការពិត ប៉ុន្ដែនៅបន្ដ លាក់ឈ្មោះមិត្ដភក្ដិរបស់នាង មិនឱ្យម្ដាយដឹង នោះទេ គ្រាន់តែប្រាប់ថា ម៉ូតូនោះ ត្រូវបាន មិត្ដភក្ដិយកទៅដាក់បញ្ចាំ ។

បើតាមសមត្ថកិច្ចដដែលបានឱ្យដឹងថា ក្រោយពីដឹងរឿងហេតុរួចហើយ ក្មេងស្រីរង គ្រោះចាប់ពីពេលនោះមក ចេះតែមានអាការៈ ខុសប្លែក មិនសូវនិយាយស្ដី លុះពេលថ្ងៃ កើតហេតុ ម្ដាយហៅឱ្យទៅហូបបាយ ប៉ុន្ដែ រូបគេមិនហូរទេ ក៏ចូលទៅក្នុងបន្ទប់តែម្ដង ទៅ ។ ដោយឃើញនៅក្នុងបន្ទប់យូរពេក មិនចេញមកក្រៅ ស្ដ្រីជាម្ដាយបានចូលទៅ ក្នុងបន្ទប់ ស្រាប់តែឃើញអាការៈកូនស្រី ប្រកាច់ ទើបនាំគ្នាប្រញាប់ប្រញាល់ដឹកតាម ម៉ូតូយកទៅកាន់មន្ទីរ ដើម្បីជួយសង្គ្រោះ ប៉ុន្ដែជាអកុសល ក្មេងស្រីរងគ្រោះបានដាច់ ខ្យល់ស្លាប់ទៅហើយ បើទោះបីក្រុមគ្រូពេទ្យ បានខិតខំជួយដាក់ស៊ីរ៉ូម និងបូមយកថ្នាំពី ក្នុងក្រពះយ៉ាងណាក៏ដោយនោះ ។

ក្រោយមានករណីនេះកើតឡើង មន្ដ្រី នគរបាលផ្នែកបច្ចេកទេស និងមន្ដ្រីនគរបាល ជំនាញបានចុះទៅពិនិត្យសពក្មេងស្រីរងគ្រោះ ហើយអះអាងថា នាងពិតជាស្លាប់ដោយ សារលេបថ្នាំប្រាកដមែន ។

បច្ចុប្បន្នក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថ កិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅបុណ្យ តាមប្រពៃណី ។


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh