ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា នេះថា រាល់ការធ្វើស្លាកលេខម៉ូតូ បានចាប់ផ្តើមអនុវត្តនៅគ្រប់ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។
យ៉ាងណាលោកបញ្ជាក់ថា មានខណ្ឌមួយចំនួនបានចាប់ផ្តើម បម្រើសេវាដល់ បងប្អូនប្រជាពលរដ្ឋហើយ ដោយឡែកខណ្ឌមួយចំនួនទៀត ដូចជាខណ្ឌសែន សុខ ជាដើមកំពុងរៀបចំនៅឡើយ ដែលនឹងអាចបម្រើបសេវា ជូនក្នុងពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិអំណាច ដល់ថ្នាក់ ខណ្ឌ ឬ ស្រុក សម្រាប់បម្រើសេវាសាធារណៈ ដល់ប្រជាពលរដ្ឋ ខណៈពីមុនការធ្វើស្លាកលេខម៉ូតូ ឬ បញ្ជាក់លិខិតសិក្សា ជាដើមត្រូវធ្វើនៅមន្ទីរ ឬ សាលាខេត្ត៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល