CamNews

តារា 

2PM Nichkhun ស្រវឹងស្រា បើករថយន្តទៅ បុកអ្នកជិះម៉ូតូ

Nichkhun សមាជិកក្រុម 2PM បានបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍មួយកាលពីសប្ដាហ៍មុន
ដោយបានជិះទៅបុកនិស្សិតសាលាពេទ្យម្នាក់ដែលកំពុងជិះម៉ូតូ ធ្វើអោយនិស្សិតម្នាក់នោះរង
របួសជាដំណំ។

និស្សិតរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីទទួលការព្យាបាល។ ជន
រងគ្រោះបានបែកក្បាល និងមានឈាមចេញតាមត្រចៀក។ ចំណែកឯតារា 2PM Nichkhun ក៏រង
របួសស្រាលដែរ ប៉ុន្តែអ្វីដែលធ្វើអោយគេមិនដឹងខ្លួននោះគឺមិនមែនមកពីគ្រោះថ្នាក់នោះទេគឺមក
ពី Nichkhun ស្រវឹង ហើយសុរានេះហើយដែល ជាមូលហេតុធំនៃការបង្ករហេតុគ្រោះថ្នាក់មួយ
នេះ។

និស្សិតរងគ្រោះមកដល់ពេលនេះគេបានរួចផុតពីគ្រោះថ្នាក់ហើយប៉ុន្តែគេនៅមានបញ្ហាជមួយនឹង
ខ្នងរបស់គេដែលហាកដូចជារងគ្រោះយ៉ាងដំណំពេក នាំអោយឆ្អឹងខ្នងរបស់គេមិនអាចអង្គុយបាន
យូរនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖​ Soompi 


Tags: Nichkhun 2pm accident kpop